adverise with khmeread 123

ដាក់​ខ្សែលួស​ឆក់​កណ្តុរ បែរជា​ឆក់​មនុស្ស​ស្លាប់​

     កណ្តាល ៖ មាន​ករណី មនុស្សឃាត​ដោយ​អ​ចេតនា ដោយ​ឆក់​កណ្តុរ​បណ្តាល​ឱ្យស្លាប់​អ្នកដទៃ​កើត​ឡង​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ ២០១៦ វេលា​ម៉ោង​៥​ព្រឹក​នៅ​ចំណុច​ដីស្រែប្រាំង ភូមិ​ក្បាលជ្រោយ ឃុំ ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល ។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ហេង ហឿន ភេទ​ប្រុស អាយុ​៦៤ ឆ្នាំ  ជនជាតិខ្មែរ មុខរបរ កសិករ  មាន​ទីលំនៅៗ​ភូមិ​ក្បាលជ្រោយ ឃុំ ឈេ​ី​ខ្មៅ ស្រុក​កោះធំ​ខេត្តកណ្ដាល ។​

     ចំណែក​ជនសង្ស័យ​ឈ្មោះ យ៉ាន​យឿន ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិធំ ឃុំ​ឈើខ្មៅ​ស្រុក​កោះធំ​(​គេចខ្លួន​) ។​វត្ថុតាង​ចាប់ យក​មាន​៖ អាគុយ ៥០​អំពែរ​ព៌​ណ ស ចំនួន​០១​គ្រឿង (​ម៉ាក song nai ),​ដុំ​អាំង​វុ​ិ​ច​ទ័័​រ ចំនួន​១​គ្រឿង​, ខ្សែលួស ៥០​ម៉ែត្រ​និង​ហ្វា​សំរាប់​បំភ្លឺ ចំនួន​០១​។​

      ប៉ូលិស​បន្តថា  កាលពី​ថ្ងៃទី​០៨​ខែមិថុនា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៩​យប់​ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​មើល​ស្រូវ​នៅ​ដីស្រែប្រាំង​ខាងក្រោយ​ផ្ទះ​ចម្ងាយ​២៥០​ម៉ែត្រ ដើម្បី​ទៅ​ដេញ​កណ្ដុរ កុំឱ្យ​ស៊ី​ស្រូវ​។  ពេលទៅដល់​ដី​របស់​ឈ្មោះ​យ៉ាន យឿន​ដែល​នៅជាប់​គ្នា ក៍បាន​រអិល​ជើង​ធ្លាក់​ពី​ភ្លឺស្រែ​ជាន់​ខ្សែលួស​ឆក់​កណ្ដុរ​របស់​ឈ្មោះ​យ៉ាន​យឿន បណ្ដាល​ឲ្យ​ឆក់​ស្លាប់​តែម្ដង ។​

    លុះ​នៅវេលា​ម៉ោង​៥​ព្រឹក ថ្ងៃទី​០៩​មិថុនា​ឆ្នាំ​២០១៦ ប្រពន្ធ​និង​កូន បាត់​មិនឃើញ​ជនរងគ្រោះ​មក​ផ្ទះ​វិញ ក៍​នាំគ្នា​ដើរទៅ​រកឃើញ​ជនរងគ្រោះ​ស្លាប់​ដេក​លើ​ខ្សែលួស​ឆក់ បន្ទាប់មក​ក៍បាន​យក​សាកសព​ជនរងគ្រោះ​មក​ផ្ទះ​ទើប​រាយ​ការជូន​សម​ត្ឋ​កិច្ច​។​

     ក្រោយពី​បានទទួល​ព​ត៏​មាន​ផ្នែក​ជំនាញ នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កោះធំ បានទទួល​បញ្ជា​ពី​លោក​អធិការ ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​បាន​បង្កើត​គណៈកម្មកា​រ មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល គ្រូពេទ្យ នឹង​ផ្នែក​ជំនាញ ដេ​ី​ម្បី​ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ។​

    បន្ទាប់ពី​ពិ​ន្យិ​ឃើញថា​ជនរងគ្រោះ ពិតជា​រអិល​ជើង ជាន់​ខ្សែលួស​ឆក់​កណ្តុរ​របស់​ឈ្មោះ​យាន យឿន ប្រាកដ​មែន ហើយ​ចំពោះ​ករណីនេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី ។​

  ក្រោយ​ការពិនិត្យ​រួច​សមត្ថកិច្ច​បាន​អនុញ្ញាតិ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់