adverise with khmeread 9723a9ff 32e9 4686 a6ce 2e01017bfec9

នារី​ម្នាក់​ចាក​ចេញពី​ស្រុកកំណើត​មក​បម្រើការ​នៅតាម​ហាង ត្រូវ​ក្មួយ​ថៅកែ​ភ្ជង់​កាំបិត​ចាប់ រំលោភ​១​យប់​២​ដង​

     ភ្នំពេញ ៖ នារី​វ័យ​១៨​នាក់​ឆ្នាំ​ម្នាក់​ដែល​ទើបតែ​ចាក​ចេញពី​ស្រុកកំណើត​នៅឯ​ខេត្តបាត់ដំបង សំដៅ​ចូលមក​ភ្នំពេញ​ធ្វើជា​អ្នកបម្រើ​តាម​ហាង​បាន​ជាង​កន្លះ​ខែ ក៏ត្រូវ​ក្មួយ​ម្ចាស់​ហាង​បង្ខំ​ភ្ជង់​កំបិត​រំលោភ​១​យប់​បាន​២​ដង លុះ​ព្រឹក​ឡើង​នាង​ទ្រហោយំ​ស្រែក​ឱ្យ​សាច់ញាតិ​ជួយ និង​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ ។​

     សមត្ថកិច្ច​បាន​ចាប់ខ្លួន​នេះ​បុរស​ខាងលើនេះ​នៅវេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ ទួល សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ 

      ប៉ូលិស​និយាយថា នារី​រងគ្រោះ​មានឈ្មោះ អ វ ស អាយុ​១៨​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តបាត់ដំបង​មក​បម្រើ​ការងារ​ជា​អ្នកលក់ដូរ​ជូន​ម្ចាស់ផ្ទះ​កើតហេតុ​ខាង​បានតែ​រយៈពេល​ជាង​១​ខែ​ប៉ុណ្ណោះ ។​

     ចំណែក​ជនជាប់សង្ស័យ មានឈ្មោះ សារុន សា​រ៉ា អាយុ​២២​ឆ្នាំ ត្រូវជា​ក្មួយ​ថៅកែ​ស្នាក់នៅ​កន្លែង កើតហេតុ​ដែរ ។ 

     តាម​ប្រភពពី​នារី​រងគ្រោះ​បានឱ្យដឹងថា នាង​បានមក​រស់នៅ​ទីនេះ​ជា​អ្នកបម្រើ​ជួយ ជិត​បន្លែបង្ការ​និង​ជួយ​ចេញទៅ​លក់ដូរ​ម្ហូបអាហារ​នៅឯ​មុខ​រោងចក្រ ទើបតែ​បាន​រយៈពេល ជាង​កន្លះ​ខែ​ប៉ុណ្ណោះ ។​

     លុះ​មកដល់​យប់​ថ្ងៃកើតហេតុ គឺ​ថ្ងៃទី​០៩​ខែមិថុនា​ឆ្នាំ​២០១៦​វេលា ម៉ោង​ប្រមាណ​ជា​១​រំលង​អា​ធ្រា​ត្រ ជនសង្ស័យ​បាន​ចូលទៅ​បន្ទប់​នាង​ចាប់បង្ខំ​រំលោភ ដោយ​ដៃ​កាន់ កាំបិត​គំរាម​សម្លាប់ ។​

     នាង​បន្តថា ដោយ​ការភ័យខ្លាច និង​ផ្ទះ​នេះ​មិនមែនជា របស់ខ្លួន​ផង ក៏​សុខចិត្ត​ទ្រាំ​ឱ្យ​ជនសង្ស័យ​រំលោភ​សម្រេចបាន​២​ដង ។ លុះ​ព្រឹក​ឡើង នាង​បាន​រត់​ទៅផ្ទះ​បងប្អូន​ជីដូនមួយ​ដើម្បី​ប្រាប់​រឿងរ៉ាវ​ទាំងអស់ ទើប​សាច់ញាតិ​នាំទៅ​ប្តឹង សមត្ថកិច្ច​ចុះមក​ចាប់​ជនសង្ស័យ​តែម្តង ។ 

     ដោយឡែក​តាម​ការរៀប​រាប់​របស់​ជនសង្ស័យ​បាន​អះអាងថា ពួកគេ​បាន​ព្រមព្រៀង គ្នា ដោយ​មិន​ចាប់បង្ខំ​នោះទេ  ។ បើទោះជា​យ៉ាងណា​សមត្ថកិច្ច​បានធ្វើកា​រ​ឃាត់ខ្លួន​ជន សង្ស័យ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ 

adverise with khmeread

មតិយោបល់