adverise with khmeread Eco cooler plastic bottle air conditioner 7 1020x610

អស្ចារ្យ​មែនៗ​! ច្នៃ​ដប​ទឹក​សុទ្ធ​ធ្វើជា​ម៉ាស៊ីនត្រជាក់ មិនចាំបាច់​ប្រើ​អគ្គីសនី​! តោះ​មើល​វីដេអូ​រៀន​ធ្វើ​ទាំងអស់គ្នា​

    ​រដូវក្ដៅ​នៅ​បង់​ក្លា​ដែ​ស​នៅ​មិនទាន់​កន្លងផុត​នៅឡើយ​ទេ ហើយ​ចំហាយ​ក្ដៅ​នឹង​ជះ​កំដៅ​ទៅ​ទីតាំង​ជាច្រើន​កន្លែង​រាប់​សប្តាហ៍​ទៀត​។ ប៉ុន្ដែ​កន្លែង​ខ្លះ​នឹង​កើន​កំដៅ​ខ្លាំង​លើ​ប្រជាជន​បង់​ក្លា​ដែ​ស ហើយ​ម៉ាស៊ីនត្រជាក់​មិនមែនជា​ជម្រើស​សម្រាប់​មនុស្ស​នៅ​តំបន់​នោះទេ​។​

​    ​លោក Ashis Paul បាន​បង្កើត​ម៉ាស៊ីនត្រជាក់​ឆ្លាត​ដែល​មិនត្រូវ​ការ​ថាមពល​អគ្គិ​ស​នី​នោះទេ ហើយ​បង្កើត​ពី​របស់​ដែល​យើង​ឧស្សាហ៍​បោះចោល​គឺ​ដប​ទឹក​សុទ្ធ​ជ័រ​។​

​    ​ត្រឹម​រយៈពេល​បី​ខែ​ក្រុមហ៊ុន​លោក Paul បាន​ជួយ​ដំឡើង​ម៉ាស៊ីន​ឆ្លាត​ដែល​មិន​ប្រើ​ថាមពល​អគ្គិសនី​ហៅថា Eco Coolers ឱ្យ​ប្រជាជន​ចំនួន ២៥.០០០ គ្រួសារ ហើយនឹង​បន្តធ្វើ​វា​ទៀត​។​

​    ​Eco Cooler ត្រូវបាន​គេ​រាយការណ៍​ថា​ជា​ម៉ាស៊ីនត្រជាក់ មិន​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដំបូង​គេ​ក្នុង​ពិភពលោក ហើយ​អ្នកបង្កើត​ចង់បាន​គំនិត​នេះ​ដើម្បី​ជួយ​មនុស្ស​ជាច្រើន​តាមតែ​អាចទៅរួច​។​

​    ​ដើម្បី​ជាក់ច្បាស់​ពី​វិធីសាស្ត្រ​ធ្វើ​ម៉ាស៊ីនត្រជាក់​នេះ សូម​ទស្សនា​វីដេអូ​ទាំងអស់គ្នា​៕

 

adverise with khmeread
ប្រភព៖ inhabitat

អ្នកនឹងចូលចិត្ត

មតិយោបល់