Wang Lee Hom បានបង្ហោះរូបភាពទទួលសញ្ញាបត្របញ្ចប់ការសិក្សា។ តារាភាពយន្តរូបនេះថតក្នុងឈុតទទួលសញ្ញាបត្រ ហើយបង្ហាញសញ្ញាបត្រវេជ្ជបណ្ឌិតរបស់ខ្លួន។
Lee Hom បាននិយាយថា “តាំងពីខ្ញុំនៅក្មេង ម្តាយរបស់ខ្ញុំសង្ឃឹមថា ខ្ញុំនឹងកា្លយជាវេជ្ជបណ្ឌិត ហើយក្តីប្រាថ្នារបស់គាត់ទីបំផុតកា្លយជាការពិតនៅថ្ងៃនេះ”។
បើទោះបីជា Lee Hom មិនដើរក្នុងវិថីការងារជាវេជ្ជបណ្ឌិតដូចជាបងប្រុសរបស់ខ្លួនក៏ដោយ ក៏ Lee Hom អាចបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ហើយយើងអាចហៅគាត់ថា “លោកវេជ្ជបណ្ឌិត Wang”។ បងប្រុសរបស់ Lee Hom បានបង្ហាញភាពរីករាយក្រៃលែង៕
