adverise with khmeread Formal emails

ពាក្យ និងឃ្លាចំនួន ៨ ដែលអ្នកមិនត្រូវប្រើដាច់ខាតក្នុងអ៊ីមែលផ្លូវការ

អ៊ីមែលគឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ឈានទៅចាប់ឱកាសជោគជ័យនៃអាជីវកម្ម។ ប្រសិទ្ធភាពនៃអ៊ីមែលដែលព្រាងបានត្រឹមត្រូវអាចមានសារៈសំខាន់ណាស់ក្នុងការឈានទៅដល់កម្រិតអាជីពថ្មីមួយ និង ញ៉ាំងឲ្យមានទំនាក់ទំនងការងារដ៏ល្អ។ 

នៅពេលធ្វើទំនាក់ទំនងតាមអ៊ីមែល អ្នកគួរតែដឹងពីមុខងារនៃសារនីមួយៗ ដែលអ្នកកំពុងបញ្ជូនទៅ។ វាសំខាន់ណាស់ដែលត្រូវដឹងថា អ៊ីមែលផ្លូវការគួរតែផ្ញើចេញដោយមានការគិតគូរពិចារណាល្អិតល្អន់ជាជាងចាប់ផ្តើមជាមួយនឹងពាក្យពេចន៍ និងសារដែលខ្ជីខ្ជាមិនបានគិតគូរល្អិតល្អន់។ 

អ៊ីមែលផ្លូវការគួរតែមានប្រសិទ្ធភាព និងមានខ្លឹមសារគ្រប់គ្រាន់ដើម្បីចាប់ផ្តើម ឬកសាងទំនាក់ទំនងការងារ។ ជម្រើសការប្រើពាក្យរបស់អ្នកអាចស្តាប់ទៅមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីទទួលបានការឆ្លើយតបដែលអ្នកចង់បាន ឬអាចមានភាពខ្ជីខ្ជា និងគ្មានខ្លឹមសារគ្រប់គ្រាន់ ដែលធ្វើឲ្យអ្នកទទួលសារមិនចង់ឆ្លើយតបមកវិញនោះឡើយ។ អ៊ីចឹងខាងក្រោមនេះគឺជាពាក្យ និងឃ្លាមួយចំនួន ដែលអ្នកត្រូវចៀសវាងប្រើក្នុងអ៊ីមែលផ្លូវការលើកក្រោយរបស់អ្នក។ 

១- "ខ្ញុំកំពុងបញ្ជូនបន្ត..." ឬ "ខ្ញុំបានបញ្ជូនបន្ត..." (“I am forwarding…” or “I have forwarded…”)
ជំនួសឲ្យការប្រើប្រាស់ពាក្យ "បញ្ជូនបន្ត" (forward) អ្នកគ្រាន់តែប្រើពាក្យ "បញ្ជូន" (Sent) គឺបានហើយ។ ក្នុងអ៊ីមែល ការប្រើប្រាស់ពាក្យ "ការបញ្ជូនបន្ត" ឬ "Forwarding" មានន័យថា អ្នកកំពុងបញ្ជូនអ្វីមួយពីនរណាម្នាក់ទៅអ្នកផ្សេងម្នាក់ទៀត។ ចូរចាំឲ្យច្បាស់ ត្រូវប្រើពាក្យ "បញ្ជូន" ជំនួសពាក្យ "បញ្ជូនបន្ត"។   

២- "សូមកត់ចំណាំថា..." (“Please note that…”)
មនុស្សជាច្រើនចូលចិត្តប្រើពាក្យទាំងនេះដោយសុភាពរាបសា និងរម្យទមបំផុត ប្រហែលមកពីពួកគេគ្រាន់តែព្យាយាមចង្អុលបង្ហាញអ្វីមួយ និងចង់ឲ្យអ្នកអានយកចិត្តទុកដាក់ខ្លាំងពីវា។ ការពិតគឺថាឃ្លានេះមានន័យអសកម្មណាស់។ ដូច្នេះអ្នកគួរប្រើឃ្លា ដូចជា "សូមមេត្តាជ្រាបថា" (be advised) ជំនួសវិញ ព្រោះវាបង្ហាញថា អ្នកមានទំនុកចិត្តខ្លាំង មានភាពសកម្ម និង មានវិជ្ជាជីវៈជាង។ 

៣- "ដោយក្តីស្មោះត្រង់អំពីខ្ញុំ," (“Sincerely yours,”) 
"ដោយក្តីស្មោះត្រង់អំពីខ្ញុំ," (“Sincerely yours,”), សូមទទួលការគោរពយ៉ាងស្មោះស្ម័គ្រពីខ្ញុំ (“Very truly yours,”) និង សូមទទួលនូវភាពស្មោះស្ម័គ្រពីខ្ញុំ (“Yours very truly,”)។ ពាក្យដែលស្តាប់ទៅស្មោះស្ម័គ្របែបនេះអាចអនុវត្តបានតែក្នុងសម័យស្តេចវីតូរៀប៉ុណ្ណោះ វាមិនអាចប្រើបានក្នុងសម័យឌីជីថលនេះទេ។ អ្នកមិនបានជំពាក់ភាពស្មោះត្រង់ចំពោះនរណាម្នាក់នោះទេ។ ទោះបីពេលដែលអ្នកបានស្គាល់មនុស្សម្នាក់នោះរួចហើយក្តី ក៏អ្នកមិនចាំបាច់ត្រូវតែពាំនាំពាក្យពេចន៍បែបនេះទៅកាន់អ៊ីមែលផ្លូវការនោះដែរ។ ជាជាងប្រើពាក្យហួសម័យបែបនេះ អ្នកគួរជំនួសពាក្យទាំងនេះជាមួយនឹងពាក្យផ្លូវការមួយនេះវិញ "ដោយសេចក្តីរាប់អាន" (regards) ឬ "ដោយភាពស្មោះត្រង់" (faithfully)។ ទោះយ៉ាងណា ពាក្យនេះក៏គួរតែប្រើដោយប្រុងប្រយ័ត្ន និងផ្អែកតាមស្ថានភាព និងទំនាក់ទំនងផងដែរ។ 

៤- "ខ្ញុំសង្ឃឹមថាអ្នកសុខសប្បាយជាធម្មតា។" (“I hope you are well.”) 
ពាក្យ "សង្ឃឹម" ពុំត្រូវឲ្យមាននោះទេនៅក្នុងអ៊ីមែលផ្លូវការ។ តើអ្នកចង់ក្លាយជាមនុស្សដែលចេះបារម្ភ និងខ្វល់ខ្វាយពីអ្នកដទៃ? ឬមួយអ្នកកំពុងព្យាយាមបង្ខំឲ្យមានទំនាក់ទំនងការងារដោយការបង្ហាញក្តីបារម្ភ? ជំនួសមកវិញ អ្នកត្រូវបង្ហាញថា អ្នកគោរពពេលវេលារបស់អ្នកទទួលអ៊ីមែល និងឆាប់និយាយឲ្យចំចំណុចសំខាន់។ 

៥- "ដោយក្តីគោរព," (“Respectfully,”)
ពាក្យនេះស្តាប់ទៅមានន័យអវិជ្ជមានណាស់។ វាប្រៀបបីដូចជាអ្នកកំពុងបដិសេធសំណើ ឬការសម្រេចចិត្តមួយដោយក្តីគោរពអ៊ីចឹង។ វាបន្ថែមសម្លេងក្រៀមក្រំទៅក្នុងអ៊ីមែលរបស់អ្នក ហើយវាពិតជាមិនបានធ្វើឲ្យស្ថានភាព ឬខ្លឹមសារអ៊ីមែលរបស់អ្នកមានភាពរលូតនោះទេ។   

៦- "សូមមេត្តា" ("Kindly")
ខ្ញុំកម្រឃើញពាក្យនេះនៅក្នុងអ៊ីមែលផ្លូវការណាស់។ ប្រសិនបើអ្នកនៅតែប្រើពាក្យនេះទៀត គួរតែបញ្ឈប់ប្រើវាតទៅទៀតទៅ។ ពាក្យនេះហួសសម័យ និងបុរាណណាស់។ អ្នកគួរតែប្រើពាក្យ "សូម" (“please”) ជាជាងពាក្យ "សូមមេត្តា" (“kindly”)។ 

៧- "សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទាក់ទង​មក​ខ្ញុំ។​" (“Please do not hesitate to contact me.”)
ពាក្យ "ស្ទាក់ស្ទើរ" (Hesitate) នៅពេលដែលគេនិយមប្រើកាលពីកន្លះសតវត្សរ៍មុន មានន័យថា អ្នកចង់ផ្តល់នូវអារម្មណ៍រាងរំភើបចិត្តបន្តិចទៅក្នុងសំណើរបស់អ្នក។ ទោះយ៉ាងណា នៅពេលដែលពាក្យនេះមានការពេញនិយម វាក៏ឆាប់ក្លាយជាពាក្យដែលគេឆាប់ធុញផងដែរ។ តាមរយៈការប្រើពាក្យគួរឲ្យធុញទ្រាន់ក្នុងអ៊ីមែលរបស់អ្នក អ្នកនឹងត្រូវគេយល់ថា មិនស្មោះត្រង់ ហើយវៀចវេរ។ ត្រូវប្រើពាក្យដែលមានលក្ខណៈចេញពីចិត្តរបស់អ្នក និងសូមប្រើឃ្លាដូចជា "សូមទូរស័ព្ទមកខ្ញុំ" (“please call me”) ឬ "សូមផ្ញើអ៊ីមែលមកខ្ញុំ" (“send me an email”) ដែលវានៅតែមានលក្ខណៈសមរម្យ ប៉ុន្តែពុំមានពាក្យគួរឲ្យធុញទ្រាន់ភ្ជាប់ទៅជាមួយនោះទេ។ 

៨- "ខ្ញុំគិតថាខ្ញុំគួរតែបានទាក់ទងទៅ" (“I thought I should reach out.”)
មនុស្សភាគច្រើនចូលចិត្តធ្វើអ្វីមួយដោយប្រយោល និងបង្ហាញពីខ្លួនឯងដោយសម្លេងបែបអង្វរកដើម្បីទទួលបាននូវអ្វីដែលពួកគេចង់បាន។ ឃ្លា ដែលមានការពេញនិយមមួយនេះ ស្តាប់ទៅដូចជាវិធីបែបក្មេងបៀមដៃអ៊ីចឹង ដើម្បីទទួលបានការឆ្លើយតបពីមនុស្ស ដែលពួកគេផ្ញើអ៊ីមែលទៅកាន់។ វិធីសាស្ត្រទន់ជ្រាយបែបនេះនឹងមិនធ្វើឲ្យអ្នកស្តាប់ទៅដូចជាសកម្ម និងស្ទុះស្ទារនោះទេ។ ត្រូវឲ្យមានភាពច្បាស់លាស់ជាជាងប្រើពាក្យដែលស្រពិចស្រពិល និងឆ្គងៗបែបនេះ។ ជាជាងនិយាយថា អ្នកកំពុងព្យាយាមទាក់ទងទៅ អ្នកគ្រាន់បង្ហាញនូវអ្វី ដែលអ្នកចង់ឲ្យអ្នកទទួលនោះធ្វើការឆ្លើយតបមកវិញភ្លាម គឺបានហើយ។ ការមានភាពច្បាស់លាស់អាចធ្វើឲ្យរូបអ្នក ទទួលបាននូវការឆ្លើយតប ដែលអ្នកចង់បាន៕ 

adverise with khmeread

មតិយោបល់