adverise with khmeread 3

ដំណឹង​ទាក់ទង​ការដោះដូរ​ជើង​សម្រាប់​ក្រុម Arsenal នៅ​ខែមករា​ខាងមុខ​

​ក្រុម​អ្នកគាំទ្រ Arsenal តែងតែ​ខកចិត្ត​នៅ​រៀងរាល់​រដូវ​កាល​បុណ្យ​ណូអែល​ឈានចូល​មកដល់​ដោយសារ​លោក Arsene Wenger ។ គ្រូបង្វឹក​ស​ញ្ជា​ត្តិ​បារាំង​រូបនេះ​តែងតែមាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការទិញ​កីឡាករ​ក្នុង​រដូវ​កាល​ប្រារព្ធ​ពិធីបុណ្យ​នេះ​សឹងតែ​រៀងរាល់ឆ្នាំ ។ ប៉ុន្តែ​ជាមួយនឹង​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ក្នុងការ​ប្រមាញ់​យក​ជើងឯក Premier League ជា​លើកដំបូង​ក្នុង​រយៈពេល ១១​ឆ្នាំ ចុងក្រោយ​មកនេះ គាត់​ប្រហែលជា​គ្មាន​អ្វីដែល​ត្រូវ​ស្ទាក់ស្ទើរ​ទៀត​នោះទេ​នៅពេលនេះ​។​

* លោក Arsene Wenger បាន​ត្រៀម​ប្រាក់​រួចរាល់​សម្រាប់​ទិញ​កីឡាករ Javier Hernandez ក្នុងតម្លៃ​ខ្លួន ១៣,២​លាន អឺរ៉ូ​

​ជាមួយនឹង​ការ​ត្អូញត្អែរ​ម្តង​ហើយ​ម្តងទៀត​របស់លោក Arsene Wenger អំពី​បញ្ហា​ខ្វះខាត​ខ្សែប្រយុទ្ធ​ល្អៗ​ក្នុង​តំបន់​អ៊ឺរ៉ុប នេះ​អាចជា​កិច្ចព្រមព្រៀង​ឆ្លាត​មួយ​សម្រាប់​គាត់ ។  វា​ត្រូវបាន​គេ​អះអាងថា​ប្រធាន​ក្លឹប​កាំភ្លើង​ធំ Arsenal ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ចុះហត្ថលេខា​ទិញយក​កីឡាករ​សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក​រូបនេះ​ក្នុងតម្លៃ​ខ្លួន ១៣,២​លាន​អឺរ៉ូ ទោះបីជា​ក្លឹប Leverkusen មានការ​ស្ទាក់ស្ទើរ​ក្នុង​ការលក់​ក៏ដោយ ។ ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី ១៨ គ្រាប់​ក្នុងការ​ប្រកួត​ចំនួន ២២ គ្រាប់​ក្នុងការ​ប្រកួត​ទាំងអស់​ក្នុង​រដូវ​កាល​នេះ វា​ដូចជា​គ្មានអ្វី​អស្ចារ្យ​ចំពោះ​អតីត​កីឡាករ​របស់​ក្រុម Man United ដែល​កំពុងមាន​ភាព​ទាក់ទាញ​មួយរូប​នេះ​ទេ ។​

* កីឡាករ Victor Osimhen ទៅ​ទស្សនា​ក្លឹប Arsenal មុន​ទីផ្សារ​ដោះដូរ​កីឡាករ​ឈានចូល​មកដល់​

​កីឡាករ​វ័យ ១៧​ឆ្នាំ រូបនេះ​មានឈ្មោះ​បោះ​សំលេង​បន្ទាប់​ឈ្នះ​ស្បែកជើង​មាស​ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​យុវជន​អាយុ​ក្រោម ១៧​ឆ្នាំ ដោយ​រកបាន​គ្រាប់​បាល់ ១០​គ្រាប់ ពី​ការប្រកួត​ចំនូ​ន​ប្រាំ​ពីរដង​។ គាត់​បាន​យល់ច្បាស់​អំពី​គោលដៅ​ពិតប្រាកដ​មួយ​សម្រាប់​ក្រុម Arsenal ហើយ​គាត់​បានសម្រេច​ធ្វើដំណើរ​ទៅ​មូលដ្ឋាន​ក្លឹប​បាល់ទាត់​កាំភ្លើង​ធំមុនទី​ផ្សារ​ដោះដូរ​ឈាន​មកដល់​។ ទោះបី​ក្រុម Wolfsburg បានសម្រេច​ចិត្ត​ដាក់​ថ្លៃ​ទិញ​កីឡាករ​រូបនេះ​ហើយក៏​ដោយ ប៉ុន្តែ​ប្រហែលជា​ក្រុម Arsenal ទៅវិញ​ទេ​ដែល​អាច​ឆក់យក​ឱកាស​ដ៏​ល្អ​នេះ​។​

* កីឡាករ Calum Chambers ត្រូវបាន​ដាក់​ឲ្យ​ក្រុម Southampton ខ្ចី​ជើង​

​កីឡាករ Calum Chambers ហាក់បីដូចជា​គ្មានអ្វី​រីកចម្រើន​បន្តិច​សោះ​ចាប់​តាំ​ពី​កីឡាករ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម Arsenal កន្លងមក​។ ហើយ​ពេលនេះ​លោក Arsene Wenger បានសម្រេច​ចិត្ត​អោយ​កីឡាករ​រូបនេះ​ទៅលេង​អោយ​អតីត​ក្រុម​របស់គាត់​វិញ​។ កីឡាករ​វ័យក្មេង​រូបនេះ​នឹងត្រូវ​ផ្ទេរ​ទៅ​ក្រុម Southampton ក្នុង​កិច្ចសន្យាខ្ចី​ជើង​រយៈពេល ៦​ខែ​៕

adverise with khmeread

មតិយោបល់