adverise with khmeread Image2

សំណាងហើយមិនផ្ទុះឆេះ! រថយន្ត​ដឹក​ប្រេង​សូ​គី​មិច​បុក​ទួរីស​ស្លាប់​២​នាក់​របួស​ច្រើន​នាក់​

        ព្រះសីហនុ​៖ មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំណុច ឃុំ​ប៊ិ​ត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​បង្គោលគីឡូម៉ែត្រ​លេខ​២០៦​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ​រវាង​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ក្រុមហ៊ុន​សូ​គី​ម៊ិ​ច ជាមួយ​រថ​ន្ត​សាំង​យ៉ុង​បណ្តាលឱ្យ​មនុស្ស​ស្លាប់​២​នាក់​និង​របួស​ច្រើន​នាក់   ។​

     ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ស៊ីទែន​ប្រេងសាំង​ស្លាក​យីហោ “​សូគីម៉ិច​” បាន​បុក​ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរ ប្រភេទ​សាំ​យ៉ុង ពណ៌​ស បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់  នៅនឹងកន្លែង​កើតហេតុ ក្នុងនោះ​មាន​តៃកុង​រថយន្ត​សាំង​យ៉ុង​ដែល​កៀប​ជាប់​ក្នុង​រថយន្ត ហើយ​និង​មាន​អ្នករងរបួស​ជាច្រើន​ផងដែរ​។​ចំណែក​តៃកុង​រថយន្ត​ដឹក​ប្រេង​រត់​បាត់   ។​

    ភ្លាមៗ​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍  រីឯ​អ្នករបួស​ជាច្រើន​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជួយ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​៕​

adverise with khmeread

មតិយោបល់