adverise with khmeread Image 1465438037 94696738

Cristiano Ronaldo វ៉ា​ដាច់ Floyd Mayweather ក្នុងនាម​ជា​អត្ត​ព​លិ​ក​រកចំណូលបាន​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក​

    ​យោងតាម​វេ​ប​សា​ដេលី​មែ​ល Cristiano Ronaldo បាន​ក្លាយជា​អត្ត​ព​លិ​ក​រកចំណូលបាន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក បន្ទាប់ពី​រកប្រាក់​បាន ៦១ លាន​ផោន (៨៨,១៤ លាន​ដុល្លារ​) គ្រាន់តែ​ក្នុង​ឆ្នាំទៅ​មិញ​។ 

​    ​កំពូល​តារាបាល់ទាត់​រូបនេះ​បាន​វ៉ា​ឈ្នះ​អ្នករក​ចំណូល​ច្រើនជាងគេ​ចាស់វស្សា គឺ Floyd Mayweather ដើម្បី​ឡើងមក​តំណែង​លេខ ១​។ កីឡាករ​ប្រដាល់​ចូលនិវត្តន៍ ដែល​ប្រកួត​បាន​ម្តងគត់​ក្នុង​រយៈពេល ១២ ខែ​ចុង​ក្រោយនេះ រកបាន ៣០ លាន​ផោន (៤៣,៤ លាន​ដុល្លារ​)​។ 

​    ​ប្រាក់ចំណូល​សន្ធឹកសន្ធាប់​របស់ Ronaldo គឺ​បានមក​ដោយសារតែ​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ ៣៨,៥ លាន​ដុល​លារ​ជាមួយ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ Real Madrid និង​កិច្ចព្រមព្រៀង​ថត​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ជាច្រើន ដូចជា Nike ក្រុមហ៊ុន​ផលិត​នាឡិកា Tag Heuer និង ក្រុមហ៊ុន​ឱសថ Herbalife ដែល​សរុប​មានតម្លៃ ២២ លាន​ផោន​។ 

​    ​រីឯ​គូប្រជែង គឺ​កីឡាករ Messi ជាប់​លេខ ២ ក្នុង​បញ្ជី ដោយ​រកចំណូលបាន ៥៦ លាន​ផោន (៨១ លាន​ដុល្លារ​) ក្នុង​រដូវ​កាល ២០១៥/១៦​។​

​    ​នេះ​ជា​លើកទីមួយ​ហើយ​ចាប់តាំងពី​ឆ្នាំ​២០០១​ដែល​អត្ត​ព​លិ​ក​ក្រៅពី Mayweather  និង Tiger Woods ឡើងមក​ចំណាត់ថ្នាក់​កំពូល​បែបនេះ​។ 

​    ​អតីត​កីឡា​ករក​ចំណូល​ច្រើន​បំផុត​លើ​លោក Tiger Woods មិនទាន់​ឈ្នះ​ការប្រកួត​ធំ​ណាមួយ​នៅឡើយ​ទេ​តាំងពី​ឆ្នាំ ២០១៣ មក និង​បាន​ខកខាន​ការប្រកួត​ភាគច្រើន​កាលពី​ឆ្នាំមុន បន្ទាប់ពី​ចាប់ផ្តើម​ជា​ពីរ​បួស​ក្បាល​៕

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់