adverise with khmeread 9318879c 04e9 44c1 9044 8a45b214d863

អតីតមន្ត្រី​សុរិយោដី​ខេត្ត​ម្នា​ក់បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​អស់ទាំង​ស្រុង​

    បន្ទាយមានជ័យ ៖ អតីតមន្ត្រី​សុរិយោដី​ខេត្តបន្ទាយមានជ័យ លោក រិ សា​ប៊ុន ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារ​បន្ទាប់ពី​លោក​មាន​រោគ​វិកល​ច​រិ​ក ហើ​រូបលោក​ត្រូវបាន​ដើរ​ត្រាចចរ​ពាស់ពេញ​ទាំង​ក្រុង​សិរីសោភ័ណ​។​

    នៅ​ព្រឹក​ថ្ងៃទី​០៩ ​ខែមិថុនា ​ឆ្នាំ​២០១៦​នេះ ​អាការៈរោគ​វិកល​ច​រិ​កបាន​ធ្វើទុក្ខ​ខ្លាំង​ហើយ​បាន​បង្ខំ​ឱ្យ​អតីតមន្ត្រី​រូបនេះ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​អស់ទាំង​ស្រុង បើទោះជា​មានការ​ជួយ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​ខេត្ត​ក៏ដោយ​តែ​សំណាងល្អ​មិនបាន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​នោះទេ​។​

    បើតាម​ការ​ឱ្យដឹងពី​លោកតា​ដែលជា​ឪពុក​របស់លោក រិ សា​ប៊ុន បាន​និយាយថា​ក្រោយពី​កូន​របស់គាត់​មាន​ជម្ងឺសរសៃប្រសាទ​ហើយ​ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារ​ប្រពន្ធ​កូន​បាននាំគ្នា​ចុះ​ចេញទៅ​រស់នៅ​កន្លែង​ផ្សេង​បាត់​ដោយ​ទុកឱ្យ​កូន​គាត់​ដែលមាន​ជម្ងឺ​រស់នៅ​លើផ្ទះ​តែម្នាក់ឯង​។​

    នៅពេល​ជម្ងឺ​ធ្វើទុក្ខ​ម្តងៗ​កូន​គាត់​នេះ​តែងតែ​ស្ពាយ​កាបូប​ហើយ​ដើរទៅ​គ្រប់​ច្រកល្ហក នៅពេល​មេឃ​ចាប់ផ្តើម​ងងឹត​ទើប​ត្រឡប់មក​សំរាក​នៅផ្ទះ​វិញ​។​

    លោកតា​បាន​សុំ​អំពាវនាវ​ដល់​អាជ្ញាធរ​ស្រុក ​ក្រុង ​និង​ខេត្ត​មេត្តាជួយ​សម្រួល​រក​ទីកន្លែង​ដើម្បី​ដាក់​កូន​របស់គាត់​ផង​ជៀសវាង​ការដើរ​ពាស់វាល​ពាស់កាល​ដែល​អាច​នឹង​ជួប​នូវ​គ្រោះ​ហានិភ័យ​ចរាចរណ៍​៕ប្រភព៖ ខ្មែររីដ Khmeread.com​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់