973235b4 8917 4279 88dd 2f5ffc0898e2

រថយន្ដ​សាំង​យ៉ុង​បុក​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្លាប់​ភា្ល​មៗ​

    កំពង់ធំ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង ​ដោយ​រថយន្ដ​សាំង​យ៉ុង​បើក​បុក​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ ម៉ាក C100​ កូរ៉េ​ពណ៌ក្រហម​គ្មាន​ផ្លាកលេខ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

    ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី​ថ្ងៃទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៦​ ត្រង់ចំណុច​ភូមិ​ដំរី​ស្លាប់ ឃុំ​អណ្ដូង​ពោ​ធ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយ​រថយន្ដ​បាន​បើកបរ​បញ្ចា​ស់ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​ចង្កូត​បុក​គ្នា​ប្រាវ​តែម្តង។​

    មន្ដ្រី​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ភា​ត់ ផា​និ​ត ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ ដំរី​ស្លាប់ ឃុំ​អណ្ដូង​ពោ​ធ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។​

    ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ម៉ុ​ន សុផល អាយុ៥៤​ឆ្នាំ រស់នៅ​ភូមិ អន្ដេ​ង ឃុំ​អង្គរ​សោម ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​បើករថយន្ដ​សាម​យ៉ុង​ពាក់​ផ្លាកលេខ​ភ្នំពេញ 2N 7944 ត្រូវបាន​ចាប់ខ្លួន​ជនល្មើស​ចូល​ខ្លួនមក​ដោះស្រាយ​តាមច្បាប់។ ក្រោយពី​ការសួរនាំ​រួច​និង​ប​ញ្ជូន ជនល្មើស ទៅស្នងការ​ប៉ូលិស​ខេត្ត​នៅ​រសៀល​ថ្ងៃ​ដដែល។​

    បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​រួច​ប​ញ្ជូន​សាកសព​ជនរងគ្រោះ​អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​ម៉ូតូ ​និង​រថយន្ដ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បារាយណ៍៕ប្រភព៖ ខ្មែររីដ Khmeread.com

អ្នកនឹងចូលចិត្ត

មតិយោបល់