adverise with khmeread Ccf56536 ca35 421a 9bdf b43fba99be5e

ជនបរទេស​កំពុង​អង្គុយ​ចុច​ទូរស័ព្ទចិន​ស៊ី​ម​២​ត្រូវ​ចោរឆក់​យកទៅ​បាត់

    ភ្នំពេញ​ ៖ ជនបរទេស​ជា​ភ្ញៀវ​ទេសចរណ៍​ម្នាក់​ត្រូវ​ចោរឆក់​ទូរស័ព្ទ​ទៅ​បាត់ ខណៈពេលដែល​រូបគាត់​កំពុងតែ​អង្គុយ​ចុច​ទូរ​ស័ព្ទ កាលពី​វេលា​ម៉ោង១ និង៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី៩ ​ខែមិថុនា​ ឆ្នាំ​២០១៦ នៅលើ​សួនច្បារ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យ​ដឹ​ថា ជនរងគ្រោះ​ឈ្មោះ ស្តេ​វីន ភេទ​ប្រុស ​អាយុ៦០​ឆ្នាំ ជនជាតិហុង​គ្រី មក​នៅ​ស្រុក​ខ្មែរ​បាន​២​ខែ​កន្លះ និង​ស្នាក់​នៅក្នុង​សណ្ឋាគារ បូរី​អង្គរ បន្ទប់​លេខ​៥០៥២ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ។ ឯ​ទូរស័ព្ទ​ដែល​ចោរឆក់​ទៅ​បាត់​នោះ​គឺជា​ទូរស័ព្ទ​ចិន​ស៊ី​ម​២។​

    ប្រភពពី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​រូបគាត់​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​នៅលើ​បង់​ក្នុង​សួនច្បារ តាម​បណ្តោយ​មាត់ទន្លេ  ហើយ​ពេលដែល​កំពុង​ចុច​នោះ​មាន​ជនសង្ស័យ​៣​នាក់ ហើយ​ម្នា​ក់បាន​ដើរមក​ក្បែរ​គាត់ និង​គ្នា​២​នាក់​ទៀត​ជិះ​ម៉ូតូ​ឈប់​ចាំ​នៅលើ​ផ្លូវ។​

    លោក​បាន​បន្តទៀតថា គាត់​បានដឹងខ្លួន​រួចហើយ​ថា មាន​គេ​បម្រុង​ឆក់​ទូរ​សព្ទ័​គាត់ តែដោយសារ​គាត់​គិតថា​ទូរស័ព្ទ​ចិន​អន់​អញ្ចឹង បើ​គេ​យកទៅលក់​ក៏​គេ​មិន​ទិញ​ដែរ។​

    ក្រោយ​កើតហេតុ​ភ្លាមៗ រូបគាត់​បាន​ប្រាប់​អ្នក​នៅក្បែរនោះ​ថា បើ​មាន​អ្នក​ស្គាល់​ជនសង្ស័យ​សូម​ប្រាប់​ទៅ​ថា យក​ទូរស័ព្ទ​យកទៅ តែ​មេ​តា្ត​យកស៊ីម​កាត​ប្រគល់ឱ្យ​គាត់​វិញ គាត់​និង​ជូន​សា​គុណ​ថែម ចំនួន២០​ដុល្លារ​ទៀត។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​មិនបាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទេ បានត្រឹមតែ​ដើរទៅ​កន្លែង​ស្នាក់នៅ​វិញ​តែប៉ុណ្ណោះ៕ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់