adverise with khmeread Cd2a1995 9669 4b60 aa37 91c56653f860

Teddy Sheringham រៀបការ​ជាមួយ​តារា​បង្ហាញ​ម៉ូត​ដែលមាន​អាយុ​ប្អូន​២០​ឆ្នាំ​

​    កាលពី​ថ្ងៃអាទិត្យ​អតីត​កីឡាករ​បាល់ទាត់​អង់គ្លេស Teddy Sheringham ​និង​តារា​ម៉ូ​ដែល Kristina Andriotis បាន​រៀបការ​នៅ​ចំពោះមុខ​ក្រុមគ្រួសារ​និង​មិត្តភក្តិ​នៅ​ Quinta Do Lago Hotel​។​

    ​អតីត​កីឡាករ​បាល់ទាត់​វ័យ​៥០​ឆ្នាំ​រូបនេះ​បាន​រៀបការ​ជាមួយ​នារី​សក់​ពណ៌​ទង់ដែង​ដ៏​ស្រស់​ស្អា​​ត​ដែលមាន​វ័យ​ប្អូន​រហូតដល់​២០​ឆ្នាំ​។​
Kristina Andriotis ​មើលទៅ​ស្រស់ស្អាត​មែនទែន​ជាមួយនឹង​ឈុត​រ៉ូ​ប​កូនក្រមុំ​ពណ៌​ស​វាល​ខ្នង​។​

    ​ភរិយា​ថ្មី​ដែលជា​អតីត​តារា​បង្ហាញ​ម៉ូត​រូបនេះ​មាន​អាយុ​បង Charlie ជា​កូនប្រុស របស់ Teddy ​ត្រឹមតែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។ ចាប់តាំងពី Teddy បាន​ចែកផ្លូវ​ពី​មិត្តស្រី​យូរអង្វែង Denis Sims ដែលជា​ម្តាយកូន​ប្រុស Charlie វ័យ​២៨​ឆ្នាំ កាលពី​ឆ្នាំ​១៩៩២ ​មក​​អតីត​ខ្សែប្រយុទ្ធ​រូបនេះ​ត្រូវគេ​ភ្ជាប់​ទៅនឹង​ទំនាក់ទំនង​ជាមួយនឹង​តារា​បង្ហាញ​ម៉ូត​ជាច្រើន ៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់