adverise with khmeread 10924c6a cd24 4ab9 8960 b4cd9bdee1bd

Cristian Benteke: មិន​ច្បាស់​ពី​អនាគត​ជាមួយ Liverpool

    ​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លឹប Aston Villa កីឡាក Christian Benteke បាន​និយាយថា​ ​ខ្លួន​ប្រហែលជា​ពិចារណា​ពី​អនាគត​របស់ខ្លួននៅ​នៅ​រដូវក្តៅ​នេះ​។​ ​ខ្សែប្រយុទ្ធ​បែលហ្ស៊ិក​រូបនេះ​មិនសូវ​មានឱកាស​បង្ហាញ​មុខ​ទេ​បន្ទាប់ពី​ផ្ទេរ​មកកាន់​ពហុកីឡាដ្ឋាន​ Anfield ក្នុងតម្លៃ​៣២,៥​លាន​ផោន​កាលពី​រដូវក្តៅ​ឆ្នាំមុន​។​

​    កីឡាករ​រូបនេះ​ទើបនឹង​បង្ហាញមុខ​បាន​៨​ប្រកួត​ប៉ុណ្ណោះ ហើយ​វត្តមាន​របស់លោក​ Jurgen Klopp ក៏​មិនអាច​ផ្តល់ឱកាស​ឲ្យ​ច្រើនជាង​នេះដែរ​។ Benteke បាន​និយាយថា​ ​ខ្ញុំ​ចង់​បន្ត​នៅ​ជាមួយ​ក្លឹប​នេះ​ទៀត ប្រសិនបើ​ខ្ញុំ​ស្ថិតក្នុង​គម្រោង​របស់​គ្រូបង្វឹក​ ​ប៉ុន្តែ​ក៏​ទទួលស្គាល់ថា ខ្លួន​ស្វែងរកច្រកចេញ​ហើយ ប្រសិនបើ​គ្មាន​ភាពប្រែប្រួល​។​

​    ពេល​មាន​ព័ត៌មាន​ថា Benteke នឹង​ចាកចេញ​នៅ​រដូវក្តៅ​នេះ ក្លឹប Weat Ham និង​ក្លឹប Chelsea ហាក់ដូច​ជាមាន​ការចាប់​អារម្មណ៍​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់