adverise with khmeread Abb5217b f002 4872 8350 86e99f3586aa

Nicola Rizzoli គឺជា​អាជ្ញាកណ្តាល​ដឹកនាំ​ការប្រកួត​រវាង​ក្រុម​អង់គ្លេស​និង​រុស្ស៊ី​

    អាជ្ញាកណ្តាល​ដែល​ធ្លាប់​ដឹកនាំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​ដែល​អាល្លឺម៉ង់​ឈ្នះ​ក្រុម​អា​ហ្ស​ង់​​ទីន​១-០ កាលពី​ពីរ​ឆ្នាំមុន គឺ​លោក Nicola Rizzoli ​នឹង​ក្លាយជា​អាជ្ញាកណ្តាល​ដឹកនាំ​ការប្រកួត​បើកឆាក​រវាង​ក្រុម​អង់គ្លេស​និង​រុស្ស៊ី​នៅ Euro 2016​។​

    ​អាជ្ញាកណ្តាល​សញ្ជាតិ​អ៊ីតាលី​វ័យ​៤៤​ឆ្នាំ​រូបនេះ​ត្រូវបាន​ផ្តល់​តួនាទី​ដ៏​សំខាន់​ក្នុង​វិស័យ​បាល់​ទា​​ត់ លោក​ក៏​ធ្លាប់​ដឹកនាំ​ការប្រកួត​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម Bayern Munich និង Borussia​Dortmund កាលពី​ឆ្នាំ​២០១៣ និង​វគ្គ​ផ្តាច់ព្រ័ត្រ Europa League កាលពី​ឆ្នាំ​២០១០ ​និង​ធ្លាប់​កាត់ក្តី​ការប្រកួត​ចុងក្រោយ​របស់​អង់គ្លេស​អំឡុង​ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​នៅ Euro 2012 ផងដែរ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់