adverise with khmeread C328289e 02ac 431d 873a d47a6c74f3ac

ឃាត់​ស្រី​យួន​ម្នាក់​លួច​កាបូប​លុយ​

    ភ្នំពេញ ៖ ស្ត្រី​យួន​ម្នាក់​លួច​កាបូប​លុយ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៩​​ ខែមិថុនា​ ឆ្នាំ​២០១៦ ​ម៉ោង​១០​នៅ​ចំណុច​ផ្សារ​ឡាក់​គី​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ សាយ កា ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​យួន​មុខរបរ​គ្មាន​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​ បាន​ចូលក្នុង​ផ្សារ​ធ្វើ​សកម្មភាព​លួច​កាបូប​របស់​ជនរ​ង​គ្រោះ​ដើរចេញ​បាន​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​មានការ​ផ្អើលឆោឡោ​ដោយ​ជនរងគ្រោះ​ស្រែក​ចោរៗ។​

    ពេលនោះ​បាន​ជួប​កម្លាំង​ប៉ូលិស​ដែល​កំពង់​ល្បាត​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ​ធ្វើការ​ប្រគល់​កាបូប​ជូនជនរងគ្រោះ​វិញ​។ ​ជនរងគ្រោះ​ឈ្មោះ ​បេ ឧ​ត្ត​ម ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ ​មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ផ្ទះ​ ២០៤៨E1​ ផ្លូវជាតិ​លេខ​៥​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​និង​អនុវត្តន៍​តាម​និតិ​វិធី​៕​ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់