adverise with khmeread 85da06fe b32b 429f 9de3 dd41222d8661

កុមារា​២​នាក់​បងប្អូន​បាន​លង់ទឹក​ប្រឡាយ​ស្លាប់​

    ព្រៃវែង ​៖ កុមារា​២​នាក់​បងប្អូន​បាន​លង់ទឹក​ប្រឡាយ​ស្លាប់​កាលពី​វេលា​ម៉ោង​៨​ និង​៤៥​នាទី​ព្រឹក​​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​វាល​ខាងកើត ភូមិ​ក្រាំង​ចំបក់ ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

    ប៉ូលិស​និយាយថា នៅ​មុនពេល​កើតហេតុ​ឈ្មោះ មិត្ត វឿន ភេទ​ប្រុស អាយុ៤៣ឆ្នាំ ភូមិ​ក្រាំង​ចំបក់ ឃុំ​ពាន​រោង បាន​ចេញពីផ្ទះ​ដើម្បី​ទៅ​មើល​ស្រែ នៅ​ខាងកើត​ភូមិ ដោយ​មិនដឹងថា កូន​តាម​ពីក្រោយ​នោះទេ​។ ពេលនោះ​កូន​ក៏​រត់តាម​ទាំង​២​នាក់​បងប្អូន ពេលទៅដល់​វាលស្រែ នៅ​ម៉ោង​កើតហេតុ​ក៏​ប្រទះឃើញ​កូន​លង់ទឹក​ស្លាប់​ក្នុង​ប្រឡាយ​បាត់ទៅហើយ​។​

    ប៉ូលិស​បន្តថា ក្មេងប្រុស​រងគ្រោះ​ទី​១.​ឈ្មោះ វឿន ហៀក អាយុ១៣ឆ្នាំ, ទី​២.​ឈ្មោ វឿន ហ៊ួ​រ អាយុ​៨​ឆ្នាំ។ ក្រោយពី​បានទទួល​ព័ត៌មាន កម្លាំង​ប៉ូលិស​បាន​ចុះ​ដល់ កន្លែងកើតហេតុ និង​ធ្វើការ​ពិនិត្យ​បាន​បញ្ជាក់ថា ក្មេងប្រុស​ទាំង​២ ពិតជា​បាន​លង់ទឹក​ប្រឡាយ​ពិតប្រាកដ​មែន៕ប្រភព៖ ខ្មែររីដ Khmeread.com​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់