adverise with khmeread 5ce549d8 40c7 45ee 81d5 34106bc93c02

មេភូមិ​ម្នាក់​និង​កសិករ​ម្នាក់​រកស៊ី​គ្រឿងញៀន​

    ស្ទឹងត្រែង​ ៖ មេភូមិ​ម្នាក់​ និង​កសិករ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន ​ត្រូវបាន​ប៉ូលិស​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០ ​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់ចំណុច​ភូមិ​ស្រែ​រមាំង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ មី ប៊ួ​ឡាំ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មុខរបរ​មេភូមិ រស់នៅ​ភូមិ​ប៉ាក់កា​ឡាន់ ឃុំ​ប៉ាក់កា​ឡាន់ ស្រុក​វ៉ឺ​ន​សៃ ខេត្ត​រតនៈគីរី​ និង​ទី​២-​ឈ្មោះ​ ​អ៊ី​ន ស៊ាន​ម៉ាលី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ​ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​

    ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ​(​ម៉ា​ទឹកកក​) កន្លះ​កញ្ចប់​ធំ ព្រមទាំង​ទូរស័ព្ទ​មួយគ្រឿង​ផងដែរ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាក់​តាម​នីតិវិធី​ច្បាប់​៕ប្រភព៖ ខ្មែររីដ Khmeread.com​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់