ភ្នំពេញ ៖ ស្ត្រីជនជាតិយួនម្នាក់ បាននាំបុរសជាសាហាយឡើងឋានសួគ៌ទាំងព្រឹកនៅផ្ទះសំណាក់យីហោ "សំណាងល្អថ្មី" ត្រូវប្ដីនិងកូនប្រុស២នាក់តាមទាន់ក៏ទៅប្ដឹងប៉ូលិសប៉ុស្តិ៍អូឡាំពិតឃាត់ខ្លួនឱ្យខ្មាស់គេម្តង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ផ្ទះសំណាក់សំណាងល្អថ្មី បន្ទប់លេខ១០៥ ជាន់ទី១ តាមបណ្ដោយផ្លូវលេខ៣០៤ ក្នុងសង្កាត់អូរឡាំពិត ខណ្ឌចំការមន។
ប្រភពព័ត៌មានបានឱ្យដឹងថា ប្ដីឈ្មោះ លុក ហ៊ី អាយុ៥១ឆ្នាំ (ពាក់អាវពណ៌ក្រហម) មុខរបររកស៊ី ស្នាក់ម្ដុំបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្រី្តជាប្រពន្ធឈ្មោះ គីម ឡាយ អាយុ៤២ឆ្នាំ ស្នាក់ម្ដុំបឹងត្របែក ខណ្ឌចំការមន។
ចំណែកបុរសជាសាហាយឈ្មោះ ជឿន ថានភុង អាយុ៣២ឆ្នាំ (ពាក់អាវពណ៌ខៀវ) មុខរបររើសអេតចាយ ស្នាក់នៅម្ដុំបឹងត្របែក ខណ្ឌចំការមន។
ប្រភពព័ត៌មានបន្តថា មុនពេលកើតហេតុ ស្ត្រីយួនម្នាក់ និងបុរសរើសអេតចាយម្នាក់ ដែលជាសាហាយបានជិះម៉ូតូឌុបមកទាំង២នាក់មកជាមួយគ្នានៅផ្ទះសំណាក់ សំណាងល្អថ្មី ហើយក៏បាននាំគ្នាឡើងឋានសួរទាំងព្រឹក។
ស្រាប់តែត្រូវប្ដី នឹងកូនប្រុស២នាក់តាមទាន់ក៏ បានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍អូឡាំពិតឱ្យមកជួយឃាត់ខ្លួនទាំង២នាក់តែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចក៏ បានឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ប្រភព៖ ខ្មែររីដ Khmeread.com
