adverise with khmeread 845caf31 2995 4325 8063 23605fe51801

ចិន​៣​នាក់​វ៉ៃ​គ្នា​ផ្អើល​ខារ៉ាអូខេ​ត្រូវ​ប៉េអឹម​ចាប់​បញ្ជូនទៅ​តុលាការ​

    ព្រះសីហនុ ៖ កម្លាំង​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កាលពី​វេលា​ម៉ោង​១៤ ​និង​៣០​នាទី​រសៀល​ថ្ងៃទី​៩​ ខែមិថុនា​ ឆ្នាំ២០១៦​នេះ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជន​ជាតិចិន​ ចំនួន​៣​នាក់​ ទៅ​សាលាដំបូង​ខេត្ត ពីបទ​ប្រី​ហឹ​ង្សា​នៅ​ហាង​ខារ៉ាអូខេ​រាត្រី​សំណាង​ស្ថិត​ក្នុ​ក្រុម​៨ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ កាលពី​យប់​ថ្ងៃទី​៧​ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ​។​

    មន្ត្រី​អាវុ​ធ​ហត្ថ​បានឱ្យដឹងថា ជ​នស​ង្ស​យ័​មានឈ្មោះ​ទី​១-​ឈ្មោះ កុង អ៊ីង​ជែ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ចិន មុខរបរ​ផ្នែក​អគ្គិសនី​នៅ​រោងចក្រ​ធ្យូងថ្ម មាន​ទី​នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ, ទី​២-​ឈ្មោះ​ លី​ ​ជាន ​ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​ជនជាតិ​ចិន​មុខរបរ​ផ្នែក​អគ្គិសនី​នៅ​រោងចក្រ​ធ្យូងថ្ម​ ​មាន​ទីលំនៅ​ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ និង​ទី​៣-​ឈ្មោះ លី សៅ​នី​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន​ មុខរបរ​ផ្នែក​អគ្គិសនី​នៅ​រោងចក្រ​ធ្យូងថ្ម មាន​ទីលំនៅ​ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

    មន្ត្រី​អាវុធ​ហត្ថ​បាន​បន្តថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​បាន ប្រើ​អំពើហិង្សា​ក្នុង​ហាង​ខារ៉ាអូខេ​នោះ ដោយ​ធ្វើឱ្យប៉ះពាល់​ខូចខាត​រួមមាន ម៉ាស៊ីន​បញ្ចាំង​LCD ចំនួន​០១​គ្រឿង សមើ​ទឹកប្រាក់៤៥០​ដុល្លារ​ និង​បណ្តាលឱ្យ​ភ្ញៀវ​នៅ​បន្ទប់​ជាប់​គ្នា​រត់ចេញ​ភ័យខ្លាច​ពី​សុវត្ថិភាព​ដោយ​មិនទាន់បាន​ទូទាត់​ប្រាក់ ចំនួន២៦៧ដុល្លារ​ថែមទៀត​៕​ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់