adverise with khmeread 4c84356c 2b99 4f30 9b86 c0973eb2fb70

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​រំលោភ​សេព​ន្ធ​វៈ​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូ​លិ​ស៉ុ​ស្តិ៍​ព្រែក​អំបិល​ស្រុក​ខ្សាច់កណ្តាល​ចាប់ខ្លួន​តាម ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​នៅ​ថ្ងៃទី​០៩​​ ខែមិថុនា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៥​ល្ងាច​នៅ​ចំណុច​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ពីបទ​រំលោភ​សេ​ពន្ធ​វៈ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​អំពិល សហការ ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​បាន ចុះ​ស្រាវជ្រាវ ស៊ើ​ប​អង្កេត ចាប់ខ្លួន​តាម​ដីកាម្នាក់ឈ្មោះ យ៉ុ​ន គី​ណៃ ភេទ​ប្រុស​ អាយុ២០​ឆ្នាំ មុខរបរកសិករ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ការចាប់ខ្លួន​យោងតាម​ដីកា​លេខ​០២៣ ចុះ​ថ្ងៃទី ១៣.០១.២០១៥ របស់លោក លឹម សុគ​ន្ថា ចៅក្រម​ស៊ើ​ប​សួរ សាលាដំបូង​ខេត្តកណ្តាល​ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី ០៥ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​។​ ក្នុង​ករណីនេះ សមត្ថកិច្ច បន្ត​ចាត់ការ​តាម​នីតិវិធី​៕ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់