35103d7f00000578 0 image a 36 1465408570458

កុំ​ច្រឡំ​ថា​មនុស្ស​ប្រុស​! គាត់​ជា​ស្ត្រីភេទ​ទេ​! គាត់​ស្រឡាញ់​ឡា​ម​កោរ​ពេក​ទើប​ស្អាត​បែបនេះ​

    ​ស្ត្រី​ម្នាក់​ជាមួយនឹង​មុខ​សុទ្ធ​រោម​បាន​ប្រើ​ឡា​ម​កោរ​មុខ​និង​ដុះ​ពុកមាត់​ឡើង​ពេញមុខ ហើយ​អះអាងថា​គាត់​មិនមាន​អារម្មណ៍​ថា​សិច​ស៊ី​ពេក​ឬក៏​មាន​អារម្មណ៍​ខ្លួនឯង​ជា​មនុស្ស​ស្រី​នោះឡើយ​។​

​    ​លោកស្រី Rose Geil វ័យ ៣៩ ឆ្នាំ ដំបូង​បាន​កត់សម្គាល់ឃើញ​មាន​ពន្លក​រោម នៅពេលដែល​នាង​មាន​អាយុ ១៣ ឆ្នាំ ហើយ​នាង​បានចាប់ផ្ដើម​កោរ​ចេញ​តែម្ដង​។​

​    ​ក្មេង​ជំទង់​មកពី​រដ្ឋ Oregon សហរដ្ឋអាមេរិក​រូប​នេះ​ចាប់តាំងពី​ពេលនោះ​មក​គាត់​ស្រាប់​តែមាន​អារម្មណ៍​ថា​ត្រូវតែ​កោរ​រោម​រាល់ថ្ងៃ ដើម្បី​កុំឱ្យ​មើលទៅ​ដូច​ចំបើង​លើ​មុខ ហើយ​វា​ក្លាយជា​ទម្លាប់​អស់ ២០ ឆ្នាំ​មកហើយ​។​

​    ​ប៉ុន្ដែ​បន្ទាប់ពី​កោរ​រោម​រាប់សិប​ឆ្នាំ​មកហើយ​នោះ Rose ក៏បាន​ស​ម្រេ​ចិត្ត​ទុក​ពុកមាត់​អ៊ីចឹង​តែម្តងទៅ​។​

​    ​នាង​និយាយថា "​ការ​ដុះ​ពុកមាត់​ធ្វើឱ្យ​ខ្ញុំ​មាន​ទំនុកចិត្ត​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ស្អាត​ជាមួយនឹង​ពុកមាត់​ខ្ញុំ ហើយ​ខ្ញុំ​មិនមាន​អារម្មណ៍​បែបនេះ​ពីមុនមក​ទេ​។ វា​ពិត​ជាមាន​អារម្មណ៍​ចម្លែក​ណាស់​"៕

ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់