មានគ្រាមួយ នារីពិការភ្នែកម្នាក់ស្អប់ខ្លួននាងជាខ្លាំងដោយសារតែនាងជាមនុស្សពិការភ្នែក។ មិនត្រឹមប៉ុនហ្នឹងទេ នាងថែមទាំងស្អប់មនុស្សគ្រប់គ្នា លើកលែងតែមិត្តប្រុសបណ្តូលចិត្តរបស់នាងប៉ុណ្ណោះ។ បុរសចិត្តស្មោះម្នាក់នេះតែងនៅក្បែរខ្លួននាងជានិច្ច។ នាងបាននិយាយថា ប្រសិនបើនាងមើលឃើញវិញ នាងនឹងរៀបការជាមួយមិត្តប្រុសនាងជាក់ជាមិនខាន។
ថ្ងៃមួយ មនុស្សម្នាក់បានបរិច្ចាគគ្រាប់ភ្នែកទាំងគូដល់នាង ហើយក្រោយមកនាងក៏បានមើលឃើញអ្វីៗទាំងអស់ រួមទាំងមិត្តប្រុសរបស់នាង។ មិត្តប្រុសនាងបានសួរនាងថា "ឥឡូវអូនអាចមើលឃើញវិញហើយ អ៊ីចឹងអូនរៀបការជាមួយបងទេ?"។
នារីនេះតក់ស្លត់ស្ទើរតែដួលសន្លប់នៅពេលនាងឃើញមិត្តប្រុសស្បែកខ្មៅរបស់ខ្លួនពិការភ្នែកដែរ និងនិយាយបដិសេធរៀបការជាមួយគាត់មួយរំពេច។ មិត្តប្រុសក៏បានដើរចេញហូរទឹកភ្នែកទាំងខ្លួនគ្មានគ្រាប់ភ្នែក។ ក្រោយមកប៉ុន្មានថ្ងៃបុរសអភព្វរូបនេះបានសរសេរសំបុត្រមួយផ្ញើទៅនាងដោយនិយាយឃ្លាមួយយ៉ាងខ្លីថា "សូមថែគ្រាប់ភ្នែករបស់បងឱ្យបានល្អផង អូនសម្លាញ់"។
ជួនកាលមនុស្សភ្លេចអស់អតីតកាលធ្លាប់កម្សត់កម្រជាមួយគ្នានិងភ្លេចមនុស្សដែលមើលថែទាំយកចិត្តទុកដាក់ចំពោះខ្លួន ក្រោយពេលដែលខ្លួនបានល្អប្រសើរនិងគ្រាន់បើជាងគេតែបន្តិច៕
