adverise with khmeread N2

ផាក ស៊ីនយែ កំពុងពិចារណាតំណែងតួឯកក្នុងភាពយន្តភាគថ្មី

          តារាស្រីកូរ៉េ ផាក ស៊ីនយែ (Park Shin Hye) បច្ចុប្បន្ន​កំពុង​ពិចារណាអំពី​តំ​ណែង​តួឯក​ក្នុងភាព​យន្ត​ភាគថ្មី ដែលគ្រោងចាក់បញ្ចាំង​នៅ​ឆ្នាំក្រោយ។

          តំណាងម្នាក់​មកពីទីភ្នាក់ងារ​របស់ ផាក ស៊ីនយែ បាន​និយាយថា “ផាក ស៊ីនយែ ទទួល​បាន​សំណើសម្តែង​ក្នុងរឿង Female Gangster Hyejung (ចំណងជើងបណ្តោះអាសន្ន) ហើយ​កំពុង​ពិចារណាយ៉ាងប្រយ័ត្ន​ប្រយែងពីសំ​ណើ​នេះ”។ ពួកគេបញ្ជាក់ថា មិនទាន់មាន​ការយល់ព្រម​ជា​ផ្លូវការនៅឡើយ​ទេ​រហូតមកទល់ពេលនេះ។

          រឿង “Female Gangster Hyejung” និយាយអំពីរឿងរ៉ាវ​របស់ស្ត្រីម្នាក់​ ដែល​​មានចរិតច្រងេងច្រងាង ប៉ុន្តែបាន​ព្យាយាម​ជម្នះអតីតកាល​របស់នាងដោយ​ក្លាយ​ខ្លួន​ជា​វេជ្ជបណ្ឌិតម្នាក់។ ទូរទស្សន៍ SBS កំពុង​ចរចា​ដើម្បីចាក់​បញ្ចាំ​ងភាព​យន្ត​ភាគ​នេះ​នៅ​ឆ្នាំថ្មី។

            ផាក ស៊ីនយែ ធ្លាប់បង្ហាញមុខ​ក្នុងភាព​យន្ត​ភាគ​ “Pinocchio” របស់ទូរ​ទស្ស​ន៍ SBS និង​រឿង “The Royal Tailor” នៅឆ្នាំ​២០១៤ ហើយ​ថ្មីៗបំផុត​នេះគឺសម្តែង​ក្នុងរឿង “The Beauty Inside” ៕

adverise with khmeread

មតិយោបល់