adverise with khmeread 1

មាន​អ្វី​ចង់​សួរ​គាត់​? លោក Zuckerberg នឹង​បើក​កម្មវិធី​ពិភាក្សា​នៅលើ​ទំព័រ Facebook របស់គាត់​នៅ​សប្តាហ៍​ក្រោយ​

​    ​ម្ចាស់ Facebook លោក Mark Zuckerberg នឹង​រៀបចំ​ផ្សាយ​ផ្ទាល់​កម្មវិធី​សំណួរចម្លើយ​ជាមួយ​អ្នកប្រើប្រាស់​របស់ខ្លួន​ជា​លើកដំបូង​នៅ​សប្តាហ៍​ក្រោយ​។​

​    ​សហគ្រិន​វ័យក្មេង​រូបនេះ​បាន​ប្រា​កាស​នៅ​បណ្តាញ​សង្គម​របស់ខ្លួន​ថា គាត់​នឹង​បើក​សម័យប្រជុំ​របស់ខ្លួន​នៅ​យប់​ថ្ងៃទី ១៤ ខែមិថុនា​នេះ​នៅវេលា​ម៉ោង ១១:៣០ នាទី​ព្រឹក​នៅ​អាមេរិក (១០:៣០ យប់​ថ្ងៃ​អង្គារ ទី​១៤ មិថុនា ស្រុក​ខ្មែរ​) ដើម្បី​ជជែក​គ្នា​ទៅវិញទៅមក​ជាមួយ​ប្រិយមិត្ត​លើ​បណ្តាញ​សង្គម​តាម​ប្រភេទ​នៃ​ប្រធានបទ​។​

​    ​ប្រធានបទ​មួយចំនួន​ដែលមាន​សក្តានុពល​ក៏ត្រូវ​បានរួម​បញ្ចូល​ដូចជា ប្រធានបទ​ដែល​ទាក់ទង​ពិភពលោក ការស៊ើបអង្កេត​បែប​ប្រឌិត ជីវិត​ពិត វីដេអូ​Live សហគ្រិនភាព ការស្រឡាញ់​មនុស្សជាតិ និង​ប្រធានបទ​ជាច្រើន​ទៀត​។​

​    ​អ្នកប្រើប្រាស់ Facebook ទាំងអស់​អាច​សួរ​ទៅកាន់​លោក Zuckerberg ដោយ Comment នៅលើ​វីដេអូ​ផ្សាយ​ផ្ទាល់​របស់លោក ហើយ Comment ណា​ដែល​ទទួលបាន Like ច្រើនជាងគេ នឹងត្រូវ​បាន​លើក​យកមក​ពិភាក្សា​អំឡុង​ការជជែក​គ្នា​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់