adverise with khmeread 1

របៀប​ធ្វើ​ការ៉េម​ឆ្ងាញ់​ល្អ​ដល់​សុខភាព ប្រើពេល​តែ ៥ នាទី​!

    ​ការ៉េម​ជាទូទៅ​ត្រូវបាន​ចាត់ទុកជា​អាហារ​មិនល្អ​ដល់​សុខភាព​ទេ ដោយសារតែ​វា​មាន​ជាតិ​ស្ករ​ច្រើន​។ ប៉ុន្តែ​រូបមន្ត​ធ្វើ​ការ៉េម​ថ្ងៃនេះ គឺជា​ការ៉េម​ឆ្ងាញ់ និង​ល្អ​ដល់​សុខភាព ហើយ​ថែមទាំង​អាច​ជ្រើសរើស​បាន​គ្រប់​រសជាតិ​ដែល​ចង់បាន​ទៀតផង​។ 

​    ​* គ្រឿងផ្សំ​
​    ​- ខ្ទិះដូង​កន្លះ​កែវ (១២៥ ក្រាម​)
​    ​- ម្សៅ​មី ឬ​ម្សៅពោត ៥ ស្លាបព្រា​បាយ​
​    ​- ទឹក​បន្លែ ឬ ផ្លែឈើ មួយ​កែវ​កន្លះ (​ជ្រើស​ផ្លែឈើ​បន្លែ​តាមចិត្ត​តាម​រសជាតិ​)

​    ​* របៀប​ធ្វើ​
​    ​កូរ​ខ្ទិះដូង​ពាក់កណ្តាល​ជាមួយ​ម្សៅ​ឱ្យរ​មួ​ត​ចូលគ្នា​ល្អ​។ រួច​យក​វា​ទុក​ដោយឡែក​សិន​។ ហើយ​យក​ខ្ទិះដូង​ពាក់កណ្តាល​ទៀ​តទៅ​រំងាស់​បើកភ្លើង​រឹមៗ រហូត​ទាល់តែ​វា​ចាប់ផ្តើម​ចេញ​ពពុះ​។ 

​    ​ឥឡូវ​ចាក់​ម្សៅ​ខ្ទិះដូង​លាយ​អំបាញ់មិញ​ចូល ទឹកខ្ទិះ​ដែល​កំពុង​ក្តៅ​បែក​ពពុះ​ក្នុង​ខ្ទះ​។ រួច​កូរ​វា​ឱ្យ​លឿន​ជាទីបំផុត ហើយ​ពេលដែល​វា​ឡើងសាច់​ក្រាស់​ហើយ ដក​វា​ចេញពី​ភ្លើង​ភ្លាម​។ រួច​រក្សាទុក​ក្នុង​ក្រឡ​កែវ​មាន​គម្រប​បិទ​ជិត​។ 

​     ដាក់​ទឹក​បន្លែ​ឬ​ផ្លែឈើ​ចូលក្នុង​ក្រឡ​នោះ​ដើម្បី​បន្ថែម​រសជាតិ​។ លោកអ្នក​អាច​ជ្រើសរើស​ចេក​កិន ស្ត្រ​បឺ​រី ឆឺ​រី និង​បន្លែ​ឬ​ផ្លែឈើ​ដទៃទៀត ដែល​អ្នក​ចូលចិត្ត​។ 

​    ​ឥឡូវ កូរ​វា​ឱ្យ​សព្វ បន្ទាប់មក​លោកអ្នក​នឹង​បាន​ការ៉េម (​អត់​ត្រជាក់​) ដ៏​ឈ្ងុយឆ្ងាញ់​ហើយ​។ លោកអ្នក​អាច​រក្សាទុក​ក្នុង​ទូទឹកកក​ឱ្យ​ត្រជាក់​សិន​ក៏បាន ប្រសិនបើ​មិន​ប្រញាប់​ទទួលទាន​។​

​    ​* ចំណាំ​៖ ការ៉េម​នេះ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ព្រោះតែ​គ្រឿងផ្សំ​ខ្ទិះដូង​ដ៏​សំខាន់​។ ខ្ទិះដូង​ផ្តល់​អត្ថប្រយោជន៍​ប្រឆាំង​អុកស៊ីតកម្ម គួបផ្សំ​ជាមួយ​សារជាតិ​ចិញ្ចឹម​របស់​បន្លែ​និង​ផ្លែឈើ​ដែល​ផ្សំ​ជាមួយ​វា​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់