adverise with khmeread 0

មិនគួរ​ដាក់​អាហារ ១០ មុខ​នេះ​ក្នុង​ទូទឹកកក​ទេ បើ​ពិនិត្យឃើញ ដកចេញ​ភ្លាម​ទៅ​

    ​យើង​ទិញ​ទូទឹកកក​ដើម្បី​ក្លាសេ​អាហារ​និង​ភេសជ្ជៈ​ផ្សេងៗ​ក្នុង​បំណង​រក្សា​គុណភាព​និង​រសជាតិ​របស់​វា ប៉ុន្តែ​អាហារ​មួយចំនួន​នឹង​ខូចគុណភាព​និង​រសជាតិ នៅពេល​ដាក់​នៅ​កន្លែង​ត្រជាក់​ខ្លាំង​។ 

​    ​១. ឪឡឹក​ទាំងមូល​
​    ​អ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​ចំពោះ​រឿងនេះ ព្រោះ​លោកអ្នក​តែងតែ​ទុក​ឪឡឹក​នៅក្នុង​ទូទឹកកក​មិនដែល​ខាន​ម្តងណា​ឡើយ​។ ប៉ុន្តែ​ក្រសួងកសិកម្ម​អាមេរិក​បានលើកឡើង​កាលពី​ឆ្នាំ ២០០៦ ថា​ឪឡឹក​ដាក់​ក្នុង​បន្ទប់​ឬ​ទូរ​ចាន​ធម្មតា​នឹង​រក្សាបាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (Lycopene និង Beta Carotene) ច្រើនជាង​ពេលដែល​ឪឡឹក​ទុក​នៅ​កន្លែង​ត្រជាក់​។ ប៉ុន្តែ​ប្រសិនបើ​កាត់​ឪឡឹក​ជា​កង់ៗ រួច​យក​ថង់​គ្រប​ឱ្យ​ជិត ទើប​អាច​ទុក​ក្នុង​ទូទឹកកក​បាន​។ 

​    ​២. ប៉េងប៉ោះ​
​    ​កន្លែង​ត្រជាក់​ខ្លាំង​នឹង​បញ្ឈប់​ប៉េងប៉ោះ​មិន​ទុំ ហើយ​បើកាលណា​ប៉េងប៉ោះ​មិនអាច​ធ្វើដំណើរ​ការ​នេះ​បាន គុណភាព​និង​រសជាតិ​របស់​វា​ក៏​ថយចុះ​ដូចគ្នា​។ 

​    ​៣. ដំឡូងបារាំង​
​    ​ដំឡូងបារាំង​ដាក់​ក្នុង​ទូទឹកកក​នឹង​កើន​ជាតិ​ផ្អែម និង​ឡើង​គ្រើមៗ ជាហេតុ​នាំឱ្យ​កើន​ជាតិគីមី​មួយ​ឈ្មោះថា Acrylamide នៅពេល​យក​វាច​ម្អិ​ត​ជា​អាហារ​នៅ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​។ Acrylamide អាច​បង្ក​ជំងឺមហារីក​និង​សម្លាប់​មនុស្ស​បាន​។ 

​    ​៤. ខ្ទឹមបារាំង​ក្រហម​
​    ​ហាម​ដាច់ខាត យក​ខ្ទឹម​នេះ​ក្លាសេ​ក្នុង​ទូទឹកកក​។ ដោយសារ​ខ្ទឹម​នេះ​មាន​ជាតិ​សំណើម​ច្រើន ដូច្នេះ​ខ្ទឹម​នឹង​ជ្រាយ ហើយ​ដុះ​ផ្សិត នៅពេល​ត្រូវ​ចំហាយ​ត្រជាក់​ពី​ទូទឹកកក​។ ប៉ុន្តែ​បើ​ហាន់​ខ្ទឹម រួច​ខ្ចប់​ថង់​ត្រឹមត្រូវ ដាក់​ក្នុង​ទូទឹកកក ទោះ​ត្រជាក់​ខ្លាំង​ក៏​គ្មាន​បញ្ហា​ដែរ​។ 

​    ​៥. ទឹកឃ្មុំ 
​    ​ទឹកឃ្មុំ​ស្អប់​បំផុត​កន្លែង​ត្រជាក់​ខ្លាំង និង​ក្តៅ​ខ្លាំង ព្រោះ​ធ្វើឱ្យ​វា​ខូចគុណភាព និង​រសជាតិ​។

 

​    ​៦. ប្រេង​អូ​លីវ​
​    ​ពេល​ប្រើ​ប្រេង​អូ​លីវ​សម្រាប់​ឆា​ចៀន​រួច សូមកុំ​ទុក​វា​ក្នុង​ទូទឹកកក​ព្រោះ​ធ្វើឱ្យ​វា​កក ឬ​រឹង​ខូច​តែម្តង​។ 

​    ​៧. ខ្ទឹមស​
​    ​វា​ដូច​ខ្ទឹមបារាំង​ក្រហម​ដែរ ខុស​ត្រង់​ថា ពេល​កាត់​វា​ដាក់​ក្នុង​ថង់​ហើយ​ក្លាសេ​ក្នុង​ទូទឹកកក ក៏​មិនអាច​រក្សា​គុណភាព​បានដែរ​។ 

​    ​៨. គ្រាប់​កាហ្វេ និង​ម្សៅ​កាហ្វេ​
​    ​គ្រាប់​កាហ្វេ​ងាយ​ស្រូប​យកជាតិ​សើម​ពី​បរិយាកាស​ជុំវិញខ្លួន​វា​ណាស់​។ ជាតិ​សើម​អាចធ្វើឱ្យ​ខូច​ក្លិន និង​រសជាតិ​របស់​កា​ហ្វេ​។ 

​    ​៩. នំប៉័ង​
​    ​មិនគួរ​ទុក​នំប៉័ង​ក្នុង​ទូទឹកកក​ទេ ព្រោះ​រាល់​គ្រឿងផ្សំ​ចម្បងៗ​របស់​នំប៉័ង​ងាយ​នឹង​ខូចគុណភាព​បំផុត​ពេល​ត្រូវ​ត្រជាក់​ខ្លាំង​។ រាល់​នំប៉័ង​ដែល​ក្លាសេ​នឹង​ឆាប់​ខូចគុណភាព ឆាប់​ដុះ​ផ្សិត និង ទន់​។​

​    ​១០. ផ្លែឈើ​ដែលមាន​គ្រាប់​រឹង​ដូច​ដុំថ្ម​
​    ​ផ្លែឈើ​ទាំងនេះ​មិនអាច​រក្សា​គុណភាព​និង​រសជាតិ​បានទេ​ពេល​ដាក់​ទូទឹកកក​។ ផ្លែឈើ​ទាំងនេះ​មានដូចជា ផ្លែ​ប៉ែស ផ្លែ​អា​ព្រីខ​ត (Apricot) ផ្លែ​ឆឺ​រី និង ផ្លែ​ព្រូន​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់