adverise with khmeread Bill gates 2 a day chicken

Bill Gates ឱ្យ​ដំបូន្មាន​ដ៏​សំខាន់ អំពី​របៀប​ចិញ្ចឹមជីវិត​ឱ្យ​ក្លាយជា​អ្នកមាន​ជាមួយ​ប្រាក់ចំណូល ២ ដុល្លារ​ក្នុង​មួយថ្ងៃ​

​    ​បុរស​ដែលមាន​ជាងគេ​ក្នុង​ពិភពលោក​បានបង្ហាញ​អ្វីដែល​គាត់​នឹង​នឹងធ្វើ​ជាមួយនឹង​ប្រាក់ចំណូល ២ ដុល្លារ​ក្នុង​មួយថ្ងៃ​។ នៅលើ​វេ​ប​សាយ​របស់គាត់ Gatesnotes.com ម្ចាស់​ក្រុមហ៊ុន Microsoft រូបនេះ​បាន​ចែករំលែក​គំនិត​អំពី​ការចិញ្ចឹម​មាន់ និង​វិធី​រស់ក្នុង​ស្ថានភាព​ក្រីក្រ​បំផុត​។ លោក​និយាយថា "​មនុស្ស​គ្រប់គ្នា​អាច​ចិញ្ចឹម​មាន់បាន​ជាមួយ​ប្រាក់ ២ ដុល្លារ​ក្នុង​មួយថ្ងៃ​"​។ លោក Bill Gates ក៏​និយាយ​ផងដែរ​អំពី​ការបរិច្ចាគ​កូន​មាន់​ទៅ​គ្រួសារ​មួយ​ក្នុង​ទ្វីបអាហ្វ្រិក​ជំនួសមុខ​ឱ្យ​មនុស្ស​ដែល​បំពេញ​សំណួរ​បី​លក្ខខណ្ឌ​ងាយៗ​នៅលើ​វេ​ប​សាយ​របស់គាត់​។​

​    ​បុរស​មាន​បំផុត​ក្នុង​ពិភពលោក​នេះ​និយាយថា ប្រសិនបើ​លោក​ក្រ​រកលុយ​បានតែ ២ ដុល្លារ​ក្នុង​មួយថ្ងៃ គាត់​នឹង​ចិញ្ចឹម​មាន់​។ 

​    ​ដោយ​ចែករំលែក​បទពិសោធន៍​របស់​អង្គការ Bill & Melinda Gates Foundation លោក Bill Gates និយាយថា​គាត់​បាន​ជួប​មនុស្ស​ជាច្រើន​ក្នុងប្រទេស​ក្រីក្រ ពួកគេ​ចិញ្ចឹម​មាន់​។ គាត់​បន្តថា "​ខ្ញុំ​បាន​រៀន​ច្រើន​អំពី​រឿងរ៉ាវ​ក្នុង​ក្រៅ​នៃ​ការចិញ្ចឹម​មាន់​ទាំងនេះ​"​។​

​    ​លោក Gates បកស្រាយ​អំពី​សារៈសំខាន់​នៃ​ការចិញ្ចឹម​មាន់​ចំពោះ​អ្នកក្រ​និង​របៀប​ដែល​អង្គការ Bill & Melinda Gates Foundation កំពុងធ្វើការ​ដើម្បី​បង្កើត​ប្រព័ន្ធ​ទីផ្សារ​បក្សី​ក្នុង​ទ្វីបអាហ្វ្រិក​។​

​    ​នេះ​ជា​ហេតុផល​សំខាន់​ទាំង ៥ ធំ​ដែល​គាំទ្រ​ចក្ខុវិស័យ​របស់គាត់​ទាក់ទិន​ការចិញ្ចឹម​មាន់​៖
​    ​១. ជាការ​វិនិយោគ​ដ៏​ល្អ​
​    ​២. ងាយស្រួល​ចិញ្ចឹម​និង​មិនសូវ​ចំណាយ​ច្រើន​ក្នុងការ​ចិញ្ចឹម​
​    ​៣. ជា​អ្នកផ្ដល់​អាហារូបត្ថម្ភ​ដល់​កុមារ​
​    ​៤. ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​

​    ​ហើយ​នេះ​គឺ​របៀប​ដែល​គាត់​បកស្រាយ​ថា​ហេតុអ្វី​ការចិញ្ចឹម​មាន់​គឺជា​អាជីវ​កម្មបាន​ផលចំណេញ​៖

​    ​ប្រសិន​ប្រើ​ស្រី្ត​ម្នាក់​មាន​មេមាន់ ៥ ក្បាល​ក្នុង​ការចាប់​ផ្ដើមដំបូង​និង​អ្នកជិតខាង​មាន​មាន់គក ដូច្នេះ​ច្បាស់​ជា​អាចបង្កើត​ស៊ុត​បាន​ហើយ​។ បី​ខែ​ក្រោយមក នាង​នឹង​ក្លាយជា​ម្ចាស់​នៃ​ហ្វូង​កូន​មាន់ ៤០​។ ហើយ​ពេល​មាន់​ធំ​អាច​លក់​នៅ​តម្លៃ ៥ ដុល្លារ​ក្នុង​មួយ​ក្បាល​។ នាង​អាច​រកប្រាក់​បាន ១០០០ ដុល្លារ​ក្នុង​មួយឆ្នាំ​។ អ្វីដែល​គួរឱ្យកត់សម្គាល់​គឺថា នៅ​អាហ្វ្រិក​ខាងលិច​ប្រាក់ចំណូល​ជា​មធ្យម​ក្នុង​មួយឆ្នាំ​គឺ ៧០០ ដុល្លារ​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ (​ប្រហាក់ប្រហែល ២ ដុល្លារ​ក្នុង​មួយថ្ងៃ​)៕

adverise with khmeread
ប្រភព៖ fossbytes

អ្នកនឹងចូលចិត្ត

មតិយោបល់