adverise with khmeread Melasma

អស់​បារម្ភ​មុខជាំ​ពពាល​!

    ​ស្បែក​មុខជាំ​ពពាល​បង្កឡើង​ដោយសារ​លើស​ជាតិ Melanin នៅក្នុង​ស្បែក​។ មាន​កត្តា​ជាច្រើន​ដែល​បណ្ដាលឱ្យមាន​ស្បែ​កជាំ​ពពាល​កើតឡើង ជាពិសេស​គឺ​កំដៅថ្ងៃ ឬ​រស្មី UV តែម្ដង​។​

​    ​មាន​វិធីសាស្ត្រ ៥ ដែល​អាច​ស្ដារ​ស្បែក​មុខ​របស់​អ្នក​ឱ្យ​ស្អាត​ឡើងវិញ​បាន​។​

​    ​១. ក្រូច​ភ្លា​៖ យក​ក្រូច​ភា្ល​ជូត​លើ​តំបន់​ដែលមាន​ស្នាម​ជាំ ហើយ​លាង​វា​ចេញ​បន្ទាប់ពី ២០ ទៅ ៣០​នាទី​។​

​    ​២. ម្សៅ​រមៀត​និង​ទឹកដោះគោឆៅ​៖ យក​ម្សៅ​រមៀត​មួយ​ស្លាបព្រា​បាយ លាយ​ជាមួយនឹង​ទឹកដោះគោឆៅ​ប៉ុន្មាន​ដំណក់ រួច​លាប​លើ​កន្លែង​ស្នាម​ជាំ ទុកចោល​កន្លះ​ម៉ោង​សឹម​លាងមុខ​ចេញ​។​

​    ​៣. ប្រទាល​កន្ទុយក្រពើ​៖ យក​ផ្នែក​អន្ធិល​របស់​ប្រទាល​កន្ទុយក្រពើ​ម៉ាស្សា​នៅ​តំបន់​ស្នាម​ជាំ ទុកចោល ៣០ កន្លះ រួច​លាងមុខ​ចេញ​។​

​    ​៤. ម្សៅ​អង្ករ​ជាមួយនឹង​ទឹកដោះគោឆៅ​និង​ទឹកឃ្មុំ​៖ លាយ​ម្សៅ​អង្ករ ២ ស្លាបព្រា​បាយ​, ទឹកដោះគោឆៅ ២ ស្លាបព្រា​បាយ​, និង​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​បញ្ចូល​គ្នា​។ ម៉ាស្សា​នៅ​តំបន់​ជាំ​។ ទុកចោល ២០ ទៅ ៣០ នាទី សឹម​លាងមុខ​ចេញ​។​

​    ​៥. ទឹកខ្មេះ​ប៉ោម​៖ ងាយ​បំផុត​គ្រាន់តែ​យក​ទឹកខ្មេះ​ប៉ោម​លាប​លើ​ស្នាម​ជាំ ទុកចោល​រហូតដល់​វា​ស្ងួត លាង​ទឹក​ចេញ​ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ beextrahealthynow

អ្នកនឹងចូលចិត្ត

មតិយោបល់