adverise with khmeread N1

បទ “Dumb Dumb” របស់ក្រុម Red Velvet ជាប់ក្នុងចំណោមវីដេអូចម្រៀងកំពូលទាំង១០ប្រចាំឆ្នាំ២០១៥

            ក្រុមចម្រៀងកូរ៉េ Red Velvet ថ្មីៗនេះ ទទួលបាន​កិត្តិយស​ដ៏ធំធេងមួយ​ទៀត​នៅពេល​បទវីដេអូចម្រៀង “Dumb Dumb” របស់​ខ្លួន​ត្រូវ​បាន​ទស្សនាវដ្តីអន​ឡាញ​ Rolling Stone ប្រកាសថា ជាវីដេអូចម្រៀង​មួយក្នុងចំណោម​វីដេអូ​ចម្រៀង​​​កំពូល​ទាំង​១០​ប្រចាំឆ្នាំ​២០១៥​។

          ទស្សនាវដ្តី Rolling Stone បាន​សរសើរ​វីដេអូចម្រៀង​នេះដោយសារតែសម្លេងបែបស្រទន់និងមានទឹកដមរបស់ពួកគេ បើទោះបីជា​ពួកគេនៅជា​ក្រុម​​មួយ​ក្នុងចំណោម​ក្រុមចម្រៀង​វ័យក្មេង​ក្នុង​ឧស្សាហកម្មចម្រៀង​ K-pop ក៏ដោយ។

          វីដេអូចម្រៀង​នេះឈរនៅលេខរៀងទី៩ នៅលើ​តារាងចាត់ថ្នាក់​របស់​ទស្សនាវដ្តី Rolling Stone ក្នុងចំណោម​បទចម្រៀងរបស់​តារា​ចម្រៀង​ល្បីៗ​ដូច​ជា ដ្រេក (Drake)  ខេនឌ្រីក ឡាម៉ា (Kendrick Lamar) និង មីសស៊ី អែលីយ៉ុត (Missy Ellioott) ។ ទស្សនាវដ្តីនេះក៏​បាន​កោតសរសើរបទចម្រៀង “Bang Bang Bang” របស់​ក្រុម​ចម្រៀង BIGBANG ផងដែរ។

            ក្រុមចម្រៀង Red Velvet បច្ចុប្បន្ន​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការសម្តែង​នៅ​មហោស្រព​ចម្រៀង​នៅ​ចុងឆ្នាំនេះ៕

 

adverise with khmeread

មតិយោបល់