adverise with khmeread 1

អ្នក​ចូលចិត្ត​ស្វាយ​ទុំ អាន​អត្ថ​បទនេះហើយ​ត្រូវប៉ាន់​!

    ​មានការ​សិក្សា​ជាច្រើន​បាន​បញ្ជាក់ថា លោកអ្នក​ត្រូវ​បញ្ចូល​ស្វាយ​ចូលទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ហើយ​ប្រសិនបើ​អ្នក​មិនសូវ​ដឹង​ច្បាស់​ពី​ឥទ្ធិពល​របស់​វា អាន​អត្ថបទ​នេះហើយ​លោកអ្នក​នឹង​ជឿ​ទៅលើ​អព្ភូតហេតុ​របស់​វា​។​

​    ​១. ជំងឺ​ទឹកនោមផ្អែម​
​    ​ការសិក្សា​កាលពីពេល​ថ្មីៗ​នេះ ដែល​បាន​ធ្វើឡើង​នៅ​សមាជ​មួយ​ហៅថា Congress of the Federation of American Societies for Experimental Biology បាន​បង្ហាញថា សត្វ​ដែល​ស៊ី​ស្វាយ​ទុំ​រាល់ថ្ងៃ​រយៈពេល ១២ សប្តាហ៍ បាន​បន្ថយ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​របស់​ពួកវា​។  ការរកឃើញ​នេះ​ប្រហែលជា​ជួយ​អ្នកជំងឺ​ទឹកនោមផ្អែម​ឱ្យ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ពួកគេ​បាន​ដូចគ្នា​។​

​    ​២. ស្វាយ​ជួយ​ការពារ​មនុស្ស​ពី​ជំងឺមហារីក​ពោះវៀនធំ​និង​សុដន់​
​    ​បើ​យោងតាម​លទ្ធផល​នៃ​ការសិក្សា​មួយ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​មជ្ឈមណ្ឌល Texas AgriLife Research បានឱ្យដឹងថា ផ្លែស្វាយ​ទុំ​ក៏​ជួយ​បញ្ចៀស​ពី​ការកកើត​កោសិកា​មហារីក​ពោះវៀនធំ និង​មហារីក​សុដន់​ផងដែរ​។​

​    ​៣. ស្វាយ​អាចជួយ​សម្រក​ទម្ងន់​
​    ​យើង​បានដឹង​ហើយពី​ប្រសិទ្ធភាព​របស់​វា​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម​និង​ប្រភេទ​នៃ​ជំងឺមហារីក​។ ផ្លែស្វាយ​ទុំ​ក៏​អាចជា​ដៃគូ​ដ៏​ពិសេស​បំផុត​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​ផងដែរ​។ ស្វាយ​មាន​សាច់​ដ៏​មានឱជារស ហើយដោយ​ហេតុថា​វា​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ផ្លែឈើ​នេះ​ក៏​ជួយ​អ្នក​កម្ចាត់​ជាតិពុល​ពី​ខ្លួនប្រាណ​ផងដែរ​៕

adverise with khmeread
ប្រភព៖ goodmorningcenter

អ្នកនឹងចូលចិត្ត

មតិយោបល់