adverise with khmeread Cb8e5d1b 5236 4156 8b77 035051abe273

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ហិង្សា​ដោយ​ចេតនា​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ស្អាង​ចាប់ខ្លួន តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​នៅ​ថ្ងៃទី​០៩ ​​ខែមិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ និង​១០​នាទី​ល្ងាច​នៅ​ចំណុច ភូមិ​លេខ​៣ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល ពីបទ​ហិង្សា​ដោយ​ចេតនា។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ប្រាសាទ បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ចាន់ ថនខួច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​លេខ​៣ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល​ពីបទ​ហិង្សា​ដោយ​ចេតនា​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៤ ​ខែមេសា ២០១២​។​

    ការចាប់ខ្លួន​ខាងលើនេះ​យោងតាម​ដីកា​លេខ​០៣១​ដ​ចខ ចុះ​ថ្ងៃទី​២៩.០១.២០១៤ របស់លោក ស៊ិ​ន វី​រៈ ចៅក្រម​ស៊ើ​ប​សួរ​នៃ​សាលាដំបូង​ខេត្តកណ្ដាល  រួច​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង​ដើម្បី​បន្ត​នីតិវិធី៕ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់