adverise with khmeread 7c04c55d 18e9 431f b78b e98b5a08e227

ម៉ូតូ​ហុងដា​បើក​បុក​ម៉ូ​តូ​សង់​កូរ៉េ​ពីក្រោយ របួសធ្ងន់​៣​នាក់ ស្រាល​២​នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ​ម៉ូ​​តូ​ហុងដា​សេ​១២៥ មួយគ្រឿង​បាន​បើក​យ៉ាង​លឿន​ជ្រុល​ទៅបុក​ម៉ូ​តូ​សង​កូរ៉េ បណ្តាល​របួសធ្ងន់​៣​នាក់ សន្លប់​ឈឹង​នៅនឹងកន្លែង ចំណែក​២​នាក់​ទៀត​រងរបួស​ស្រាល កាលពី​វេលា​ម៉ោង​៧​​ និង​៤០​នាទី​យប់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ភាគី​ខាង​ម៉ូ​​តូ សេ​១២៥ ស៊េរី​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Y-0031 ជិះ​គ្នា​៣​នាក់ បើកបរ​ដោយ​ឈ្មោះ រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ កម្មករសំណង់ រងរបួស​ធ្ងន់  រួម​ដំណើរ​ជាមួយ​ឈ្មោះ ដេ​ត ធន់ ហៅ​ខូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ កម្មករសំណង់ រងរបួស​ស្រាល និង​ម្នាក់ទៀត​ឈ្មោះ ហ៊ី​ម បុ​ទុម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ កម្មករសំណង់ រងរបួស​ស្រាល។ ជនរងគ្រោះ ទាំង​៣​នាក់ ស្នាក់នៅ ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ស្រុកកំណើត នៅ​ភូមិ​ដងទង់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គ​ជ័យ ខេត្តកំពត។​

    ចំណែក ភាគី​ខាង​​ម៉ូ​​តូ មួយគ្រឿង​ទៀត​ម៉ាក សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ស្ថិតក្នុង​សភាព​របួសធ្ងន់​ធ្ងន់ សន្លប់​ឈឹង សល់​តែ​ដង្ហើម​ចង្រឹត នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ។​

    តាម​សម្តី​ជនរងគ្រោះ របួសស្រាល ខាង​ភាគី​​ម៉ូ​តូ សេ​១២៥ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ពួកគេ​ទាំង​៣​នាក់ ជិះ​​ម៉ូ​​តូ​ចេញពី កន្លែង​ស្នាក់នៅ​ក្នង​គោលបំណង់​ជិះ​ឌុប​គ្នា​ទៅផ្ទះ នៅ​ស្រុក​អង្គ​ជ័យ ខេត្តកំពត​។ លុះ​មកដល់​ចំណុច​ខាងលើ ដោយសារចាំង​ភ្លើង​ហ្វា​រថយន្ត បើក​មកពី​មុខ ធ្វើឱ្យ​ចាំង​ភ្នែក ជ្រុល​ទៅបុក​​ម៉ូ​​តូ​សង់​កូរ៉េតែម្តង។​

    ជនរងគ្រោះ​ក្រោយ​កើតហេតុ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ចំណែក​ទាំងពីរ​គ្រឿង​ត្រូវបាន​ប៉ូលិស​ជំនាញ វាស់វែង​រួច​យកទៅ​រក្សាទុក​នៅការិយាល័យ​ចរាចរណ៍​ជើងគោកស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕ប្រភព៖ ខ្មែររីដ Khmeread.com

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់