adverise with khmeread Da004cec 300b 47a1 bd67 c451eda762b4

ផ្ទុះ​ហិង្សា​វាយតប់​គ្នា​នៅ​ហាង​ខា​រ៉ា​អូរ​ខេ​សំនៀង​រាត្រី ឃាត់​ចូល​ប៉ុស្តិ៍​ប៉ូលិស​ទាំងអស់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​៣​នាក់​បាន​បបួលគ្នា​ចូល​ច្រៀង​ខារ៉ាអូខេ "​សំនៀង​រាត្រី" ​អស់​ស្រា​បៀរ​ចំនួន​១​កេស​ចិត្ត រាង​ស្រវឹង​បាន​លូកលាន់​នារី​ខា​រ៉ា​អូរ​ខេ ត្រូវ​នាងៗស្តីបន្ទោស​ឱ្យ​ខឹង​ក៏​វាយ​ទៅលើ​នាងៗ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ១០​យប់ ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុង​ហាង​ខារ៉ាអូខេ យីហោ សំនៀង​រាត្រី ស្ថិតនៅតាម​បណ្តោយ​ផ្លូវ វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប្រភព​បានឱ្យដឹងថា បុរស​ទាំង​៣​នាក់​នោះ​ទី​១-​ឈ្មោះ សេង សាវឿន អាយុ២៨​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់នៅ​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ, ទី​២-​ឈ្មោះ ស សៀត អាយុ​៣០​ឆ្នាំ មុខរបរ កម្មករសំណង់​ស្នាក់នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ និង​ទី​៣-​ឈ្មោះ អ៊ី​ម ពៅ អាយុ​២៧ឆ្នាំ មុខរបរ​សំណង់ ស្នាក់នៅ​ភូមិ​តា​ងួន​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ដោយឡែក​មេការ​ស្រី​ម្នាក់​​ និង​អ្នកយាម​ម៉ូតូ​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មក​ដែរនោះ ទី​១-​ឈ្មោះ ប៊ុន ណាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ អ្នកយាម​ម៉ូតូ និង​ទី​២-​ឈ្មោះ សុខ ម៉េង​ហេង​ ​អាយុ២៨ឆ្នាំ ភេទ​ស្រី មេការខារ៉ាអូខេ ទាំង​២​នាក់​បុគ្គលិក​ហាង សំនៀង​រាត្រី។​

    ប្រភពពី​ក្នុង​ហាង​បានឱ្យដឹងថា ដំបូងមាន​បុរស​មួយក្រុម​មាន​គ្នា​៣ បាន​ចូល​ច្រៀង​តាំងពី​ម៉ោង​ប្រហែង​៨​យប់ តែ​បុរស​ទាំង​៣​នាក់​នោះ​មិនដឹង​ផឹក​មកពីណា​ម្នាក់ៗ​រាង​ស្រវឹង​បន្តិច​ទៅហើយ។​

    លុះ​ដល់ពេល​ច្រៀង​បាន​ផឹកស្រា​បៀរ​អស់​ជិត​មួយ​កេស បន្ថែម​ការ​ស្រវឹង​កាន់តែខ្លាំង កាន់តែ​ហ៊ាន លូកលាន់​និង​ស្ទាប​នាងៗ តែ​នាងៗ​ប្រកែក និង​ស្តីបន្ទោស​ធ្វើឱ្យ​បុរស​ទាំងនោះ ខឹង​រករឿង ថា​សេវាកម្ម​មិនល្អ ថែមទាំង​វាយ​មេការ​ស្រី​ម្នាក់ ហើម​មុខ​ក្រោម​ភ្នែក​ខាងឆ្វេង ហើយ​ក្រុម​បុរស​ទាំង​៣​នាក់ បាននាំគ្នារត់​ចេញមកក្រៅយក​ម៉ូតូ​ចេញ។ តែ​ត្រូវ​អ្នកយាម​ម៉ូតូ​ឃាត់​ និង​បិទទ្វារ​ហាង បំណង​ឱ្យ​បុរស​ទាំង​៣​នាក់​ទទួលខុសត្រូវ តែ​ត្រូវ​បុរស​ទាំង​បីនាក់ រករឿង​ប្រតាយប្រតប់ ឈានដល់​ហិង្សា​វាយ​មេការ​ស្រី​ម្នាក់ និង​អ្នកយាម​ម៉ូតូ យក​កូនសោ​ច្រ​វ៉ា​ក់​ម៉ូតូ​វាយ​ទៅលើ​បុរស​ម្នាក់​បណ្តាលឱ្យ​បែកក្បាល ដោយសារ​បុរស​ទាំង​៣​នាក់​ស្រវឹង​គ្មាន​កម្លាំង​តបតវិញ​។​

    ក្រោយពេល​កើតហេតុ ម្ចាស់​ហាង​បាន​ហៅ​សមត្ថកិច្ច​មក​អន្តរាគមន៍ លុះ​ពេល​សមត្ថកិច្ច​មកដល់​សួរនាំ​សម្រួល​គ្នា តែ​និយាយ​មិនត្រូវ​គ្នា ទើប​ឃាត់ ភាគី​ទាំងសងខាង​មក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ដោះស្រាយ​គ្នា ដោយ​សង​ទៅខាង​នារី​មេការ​ខារ៉ាអូខេ ចំនួន​៣០​ម៉ឺន​រៀល និង​ទូទាត់​ថ្លៃ​ខារ៉ាអូខេ​ដើម្បី​បញ្ចប់រឿង​៕ប្រភព៖ ខ្មែររីដ Khmeread.com

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់