adverise with khmeread 10eca334 c938 4dfc 998b 839e752ccbe6

ប្រទះឃើញ​រថយន្ត​ Mercedes Mini ផ្លុ​ង​ចោល​២​ថ្ងៃ​បាត់អស់​គ្រឿងក្នុង​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​មួយគ្រឿង​ម៉ាក ​Mercedes Mini ចង្កូត​ស្តាំ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​២​ថ្ងៃ​ហើយ មិនឃើញ​ម្ចាស់​មក​យក បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ និង​១០​នាទី​យប់​ថ្ងៃទី​៩ ​ខែមិថុនា​ ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវ​បេតុង​លូ​៥ ក្រុមទី​២ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    ប្រភព​ព័​ត៌​ពី​អាវុធហត្ថ​ខណ្ឌមានជ័យ​បានឱ្យដឹងថា ប្រជាពលរដ្ឋ​បានឃើញ​រថយន្ត ​Mercedes Mini ត ចង្កូត​ស្តាំ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2F-5054 ​ដែល​គេ​ទុកចោល​ចំនួន​២​ថ្ងៃ​មកហើយ​ទើប ដល់​យប់​ថ្ងៃទី​៩ នេះ ប្រជាពលរដ្ឋ​រាយ​​ការណ៍​ទៅឱ្យ​ខាង​អាវុធហត្ថ​ខណ្ឌមានជ័យ​ចុះមក​ត្រួតពិនិត្យ​ឃើញថា​រថយន្ត "​សង្ស័យថា​រថយន្ត​នេះ​អាច​លួច​យក​មកពីណា​មក​ផ្លុ​ង​ចោល នៅទីនេះ​ហើយ រថយន្ត​បាន​បាត់​គ្រឿងក្នុង​អស់​"​។​

    ក្រោយពេល​កើ​ហេតុ អាវុធហត្ថ​ខណ្ឌមានជ័យ​បញ្ជាក់ថា ចាំ​ព្រឹកស្អែក​យក​រថយន្ត​មក​ស្ទួ​ច​ទៅរក​ក្សា​ទុក​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​យក​ឯកសារ​សម្គាល់​ម​ក​យក​រថយន្ត​ទៅវិញ៕ប្រភព៖ ខ្មែររីដ Khmeread.com

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់