00

នរណាថា Justin ចេក​! Bieber បង្ហាញ​ភាពក្លាហាន បន្ទាប់ពី​ថ្លើមធំ​ហ៊ាន​វាយ​ប្រតាយប្រតប់​ជាមួយ​បុរស​មាឌ​ដំបង​ម្នាក់​

​    ​គ្រាន់តែ​គិតថា Justin Bieber ធំ​ដឹងក្តី​ហើយ បុរស​ម្នាក់នេះ​ស្រាប់តែ​បែក​ស្លុយ​ទៅធ្វើ​រឿង​មួយ​ដ៏​ឆ្កួត​លីលា​។ ប៉ុន្តែ​នៅក្នុង​ករណី​មួយ​នេះ​គឺ​ពិតជា​ឆ្កួត​ខ្លាំង​មែនទែន​។​

​    ​ជាមួយនឹង​ការបង្ហាញ​ខ្លួន​នៃ​ស្ទីល​ថ្មី តារាចម្រៀង​ប៉ុប​ផ្លាស់ប្តូរ​ពណ៌​សក់​ថ្មី​គួរឱ្យ​ចាប់អារម្មណ៍​រូបនេះ បាន​ប្រកួត​គ្នា​យ៉ាង​ក្តៅគគុក​មួយ​ជាមួយ​បុរស​ដែលមាន​មាឌធំ​លើស​គាត់​ដល់​ទៅ​ពីរដង មុនពេល​សម្រេចចិត្ត​ច្រាន និង​ព្រលែង​មួយ​កណ្តាប់ដៃ​ទៅលើ​ផ្ទៃមុខ​របស់​បុរស​មាឌ​ដំបង​ម្នាក់​នោះ​។​

​    ​ទោះបីជា​ឥឡូវនេះ Bieber បាន​ប្រឹងប្រែង​ដើម្បី​វាយ​ទៅលើ​បុរស​មាឌធំ​នោះ និង​បានបង្ហាញ​ឬ​ក​ពារ​ដ៏​អស្ចារ្យ តារា​កម្ពស់ ១,៧៥​សង់ទីម៉ែត្រ​រូបនេះ​មើលទៅ​ដូចជា​គ្មាន​ស៊ីគ្នា​អ្វី​បន្តិច​សោះ​សម្រាប់​ដៃគូ​បដិបក្ខ​របស់គាត់​ដែល​បាន​វាយបក​ទៅលើ​គាត់​វិញ​ផ្ទប់​ទៅលើ​ដី​យ៉ាង​ងាយស្រួល​។​

​    ​វីដេអូ​ដែលមាន​ប្រភពដើម​មកពី Snapchat និង​បាន​ផ្លែផ្កា​ថា 'Justin Beiber ស៊ី​ផស់​គេ​វិញ​ហើយ​!!' ត្រូវបាន​គេ​អះអាងថា​ថត​បាន​នា​អំឡុង​ម៉ោង ១១​យប់​ថ្ងៃ​ពុធ នៅ​ខាងក្រៅ​សណ្ឋាគារ​នៅ​ទីក្រុង Cleveland៕

ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់