adverise with khmeread 1

កូរ៉េ​សង្ឃឹមថា​កុមារី​តារា​សម្តែង​នេះ​នឹង​ក្លាយជា​កំពូល​រាជ​នី​សម្រស់​នាពេល​អនាគត​

​    ​ឧស្សាហកម្ម​កម្សាន្ត​កូរ៉េ​គឺ​ត្រូវបានគេទទួលស្គាល់​ទៅលើ​កេរ្តិ៍ឈ្មោះ​ចំពោះ​ការ​ពោរពេញ​ទៅដោយ​ទេពកោសល្យ និង​ភាពស្រស់ស្អាត​នៃ​តារា​ប្រុស​ស្រី​របស់ខ្លួន​។​

​    ​ទោះបីជា​ទេពកោសល្យ​នៃ​តារា​វ័យក្មេង​ស្រស់ស្អាត​ទាំងនោះ​ពិត​ជាមាន​សម្បូរ​បែបយ៉ាង​ណា​ក្តី តារា​សម្តែង​ពន្លក​ថ្មី​ម្នាក់​បានបង្ហាញ​ខ្លួន​ជាមួយនឹង​ការសម្តែង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​សម្រស់​ដ៏​គួរឱ្យ​ក្នាញ់ ដែល​នាង​បានធ្វើឱ្យ​ប្រិយមិត្ត​ចាប់ផ្តើម​រំពឹងថា​នាង​នឹង​ក្លាយទៅជា​រា​ជនី​សម្រស់​នៃ​តារា​សម្តែង​ស្រី​របស់​កូរ៉េ​នាពេល​អនាគត​។​

​     Cho Eun Hyung បច្ចុប្បន្ន​ទើបតែ​សិក្សា​ត្រឹម​ថ្នាក់​ទី ៥​ប៉ុណ្ណោះ ប៉ុន្តែ​នាង​បាន​ទាញ​ចំណាប់អារម្មណ៍​ក្រសែភ្នែក​អ្នកគាំទ្រ និង​ផលិតកម្ម​ជាច្រើន​ក្នុងប្រទេស​កូរ៉េ​យ៉ាង​ងាយស្រួល​រួចរាល់​ទៅហើយ​។ បន្ទាប់ពី​បង្ហាញខ្លួន​ក្នុង​ខ្សែភាពយន្ត The Handmaiden ឆ្នាំ ២០១៦ នាង​ក៏បាន​ឈោង​ចាប់បាន​តំណែង​ក្នុង​រឿង​ភាគ​មួយទៀត​ផងដែរ​។​

​    ​ប្រិយមិត្ត​ជាច្រើន​រំពឹងថា​នាង​នឹង​ទទួលបាន​ការងារ​ជាច្រើន​ក្នុងការ​វិស័យ​សិល្បៈ និង​ខ្សែភាពយន្ត​នាពេលខាងមុខ​។ ហើយ​ពួកគេ​អះអាងថា​នាង​នឹង​ក្លាយទៅជា​រា​ជនី​សម្រស់​របស់​កូរ៉េ​ជាក់​ជាមិនខាន​៕

ប្រភព៖​ Koreaboo

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់