E8aa2470 c1e7 4d5c a6e5 9f2b55616ef1

ឆក់​សម្លាប់​កណ្តុរ​ភ្លាត់ស្នៀត​ឆក់​ស្លាប់​ខ្លួនឯង​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ឆក់​កណ្តុរ​តាម​ភ្លឺស្រែ​ប្រាំង​ភ្លាត់ស្នៀត​រហូតដល់​ស្លាប់​កើតឡើង​ថ្ងៃទី​៩​ មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៨ ​និង​៣០​នាទី​យប់​នៅ​ចំណុច កែង​ទំនប់​តា​ម៉ូ​វ ភូមិ​បឹង​គ្រំ​ក្រោម ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ នុត ថន ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ​ទីលំនៅ​ភូមិ​បឹង​គ្រំ​ក្រោម ​ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    វត្ថុតាង​ដកហូត​១- អាគុយ​កម្លាំង៤០​អំពែ ចំនួន១​គ្រឿង​, ២- ដុំ​ឆក់ (​កែឆ្នៃ​) ចំនួន១​គ្រឿង ​និង​៣- ខ្សែលួស​ប្រវែង ៣៤០​ម៉ែត្រ។​

    ប៉ូលិស​បន្តថា ជា​រៀងរាល់​ថ្ងែ​វេលា​ម៉ោង​៥​ល្ងាច​ជនរងគ្រោះ​តែងតែ​ចេញទៅ​រាយ​ខ្សែលួស​ឆក់​កណ្តុរ​ ដើម្បី​ការពារ​មិន​ឲ្យ​ស៊ី​ស្រូវ​នៅ​ចំណុចកើតហេតុ។​

    លុះ​នៅ​ថ្ងៃទី​៩ ​មិថុនា​ ឆ្នាំ​២០១៦ វេ​ម៉ោង​៥​ល្ងាច ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រាយ​លួស​ឆក់​កណ្តុរ​ដូច​រាល់ថ្ងៃ​ហើយ​នៅវេលា​ម៉ោង​៨ ​និង​៣០​នាទី​ជនរងគ្រោះ​បាន​ដើរ​មើល​លួស​រាយ​ជុំវិញ​ស្រែ​ពេល​ដើរ​បាន​ប្រវែង​២០​ម៉ែត្រ​ពី​ចំណុច​អាគុយ ​និង​ដុំ​ឆក់​ក៏​រអិល​ជើង​ដួល​ទៅលើ​ខ្សែលួស​បណ្ដាលឱ្យ​ឆក់​។​

    ពេលនោះ​ឈ្មោះ នុត ថា​ត្រូវជា​ប្អូនបង្កើត​ធ្វើស្រែ​ប្រាំង​ជិតគ្នា​ឃើញ​ភ្លើង​ពិល​បំ​ភ្លឹ​បាញ់​ឡើងលើ​ក៏​ស្រែកហៅ​បង​មិន​ឆ្លើយ​ដើរទៅ​មើលឃើញ​បង​ (​ជនរងគ្រោះ​) ​ដួល​ផ្កាប់មុខ​លើដី​ឆក់​ជាប់​និង​ខ្សែលួស​រុំ​ជាប់ដៃ​ឈ្មោះ នុត ថា ត្រូវជា​ប្អូន​ឃើញ​ដូច្នោះ​ក៏​ទៅ​ដោះ​ខ្សែ​អាគុយ​ទើប​ទៅលើ​កបង​តែ​ជ​រងគ្រោះ​បាន​ស្លាប់​ទៅហើយ។​

 

    ករណីនេះ​សមត្ថកិច្ច អាជ្ញាធរ ពេទ្យ​ឃុំ ពិនិត្យឃើញថា ជ​រងគ្រោះ​ពិតជា​ឆក់​ខ្សែលួស​ឆក់​កណ្តុរ​ស្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ ក្រោយពេល​ពិនិត្យ​រួច​បានប្រគល់​សាក សព​ជនរងគ្រោះ​ជូន​ក្រុមគ្រួសារ សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ប្រភព៖ ខ្មែររីដ Khmeread.com

អ្នកនឹងចូលចិត្ត

មតិយោបល់