984c5f40 27c1 47d6 835c 465ae04849a1

បញ្ជូន​ជនសង្ស័យ​២​នាក់​និង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការ​

    បាត់ដំបង ​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ និង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​៩ ​មិថុនា​ ឆ្នាំ​២០១៦ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​បាន​កាលពី​២៣​ និង​១០​នាទី​ថ្ងៃទី​៧​ ខែមិថុនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​បឹង​សង្កែ ​ឃុំ​អំពិល​ប្រាំ​ដើម​ ស្រុក​ប​វេ​ល​កន្លងទៅ​។​

    លោក ស៊ាន សូ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា បន្ទាប់ពី​ទទួលដំណឹង​ថា​មាន​ករណី​ជួញដូរ​ថ្នាំញៀន​មក កម្លាំង​របស់​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ប​វេ​ល​ ចុះ​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង  ​បាន​ជនសង្ស័យ​២​នាក់ ​៖​ ទី​១​ឈ្មោះ អែម ភារ​ម្យ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​បួរ ​ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ និងទី​២​ឈ្មោះ ហេង តុង​ហាន់ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បួរ​ ឃុំ​អំពិលប្រាំ​ដើម​ ស្រុក​ប​វេ​ល ព្រមទាំង​រឹបអូស ​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​៧​ថង់​មាន​ទម្ងន់​ស្មើ​នឹង​៣.៣៨​ក្រាម និង​យ៉ាម៉ា​៦៧​គ្រាប់​មាន​ទម្ងន់​ស្មើ​នឹង​៦.២៦​ក្រាម​ និង​សម្ភារៈ​មួយចំនួនទៀត​។​

    បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​មក កម្លាំង​ជំនាញ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ និង​វត្ថ​តាង​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​៩​ ខែមិថុនា​នេះ​ដើម្បី​ចាត់ការ​តាមច្បាប់​៕​ប្រភព៖ ខ្មែររីដ Khmeread.com

អ្នកនឹងចូលចិត្ត

មតិយោបល់