adverise with khmeread A9c60af4 606c 4254 bd5e 743b986ca281

ជាប់​ខ្នោះ​ដោយសារ​មាន​ថ្នាំញៀន​មួយកញ្ចប់​ក្រោម​កែបម៉ូតូ​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ស្វាយ ស្រុក​កៀនស្វាយ ​ចាប់ខ្លួន​ក្នុងករណី​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់ ប្រភេទ​ម៉ា​ទឹកកក​នា​ថ្ងៃទី​០៩​ មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦ ​និង​៣០​នាទី ចំណុច​ភូមិ​ព្រែក​ដូង​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ គង់ សំ​អូន ភេទប្រុស អាយុ២៧​ឆ្នាំ ជនជាតិខ្មែរ មុខ​របរកសិករ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    វត្ថុតាង​ចាប់យក​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន០១​កញ្ចប់​តូច និង​ម៉ូតូ​ចំនួន០១​គ្រឿង​ម៉ាក ហុងដា​គុប​ជ្រុង សេ​៥០ ពណ៌​ទឹកប៊ិច គ្មាន​ផ្លាកលេខ។​

    ប៉ូលិស​ប​ន្ថ​ថា នៅ​ថ្ងៃកើតហេតុ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ស្វាយ បាន​ល្បាត​នៅ​ចំណុចកើតហេតុ​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​អង្គុយ​ផឹកស្រា នៅក្រោម​ផ្ទះ​របស់​ឈ្មោះ ខុម ភេទប្រុស អាយុ៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។​

    ពេលនោះ​កម្លាំង​ប៉ុស្តិ៍​ក៏បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ចំនួន ១​កញ្ចប់​តូច នៅក្រោម​កែបម៉ូតូ រួច​ប៉ូលិស​ប៉ុស្តិ៍​ក៏បាន​ឃាត់ខ្លួន ជនសង្ស័យ​រួមទាំង​វត្ថុតាង​បញ្ជូនមក​ប៉ុស្តិ៍​ដើម្បី​សួរនាំ និង​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី៕ប្រភព៖ ខ្មែររីដ Khmeread.com

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់