adverise with khmeread 1

ប៉ូលិសបង្ហាញមុខជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤២នាក់

     ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ​លោក​វរ​:​សេនីយ៍​ឯក ប៊​ន សំអាត  ស្នងការរង​ប៉ូលិស​រាជធានី​ភ្នំពេញ  បាន​បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤២​នាក់​រួមទាំង ថ្នាំញៀន​៥៥០​កញ្ចប់ ។​
    លោក​ប៊​ន សំអាត បាន​ឲ្យ​ដឹងថា ដោយមាន​បទបញ្ជា ពី​អគ្គស្នងការ​ប៉ូលិស​ជាតិ​និង​ជា​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ និង​មានការ​ណែនាំ​ពី​អភិបាល​រាជធានី​ភ្នំពេញ​ប៉ូលិស​តាម​បណ្តា​ខណ្ឌ​បាន​យកចិត្តទុកដាក់​ចុះ​ស្រាវជ្រាវ​បង្ក្រាបបាន​ក្រុម​ជួញដូរ​គ្រឿងញៀន​ជា​បន្តបន្ទាប់​ក្នុង​រយះពេល​២​ថ្ងៃ គី​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៥​បាន​ចំនួន​៤២​នាក់​ព្រមទាំង​គ្រឿងញៀន​ចំនួន​៥៥០​កញ្ចប់ ដាវ​ចំនួន​៨ ញញួរ​ចំនួន​១​ព្រមទាំងឧបករណ៍ប្រើប្រាស់​មួយចំនួន​។​
    លោកស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀតថា  ជនសង្ស័យ​ទាំងនេះ​ជា​មុខសញ្ញា​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន​និង​ចោរកម្ម​យ៉ាងសកម្ម និង​ខ្លះ​ធ្លាប់​ជាប់ពន្ធនាគា​ផងដែរ​។​ លោក​ក៍បាន​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​សំណាក់ ផ្ទះជួល សណ្ឋាគារ​មេត្តាជួយ​សហការ និង​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​និង​អាជ្ញាធរ​ពី​ទីតាំង​ដែល​ជនសង្ស័យ​ប្រព្រឹត្តិ​បទល្មើស​ដើម្បី​ឲ្យ​សមត្ថកិច្ច​ទប់ស្កាត់បាន​ទាន់ពេល​៕​

adverise with khmeread

មតិយោបល់