adverise with khmeread Download

ម្តាយ​តក់​ស្ល​ត់​ពន់ពេក ពេល​ជន​ចាប់ជំរិត​អូស​កូនស្រី​ចេញពី​ដៃ​ខ្លួន​ស្តែងៗ​

    ​ស្ត្រី​ម្នាក់​បាន​ប្រតាយប្រតប់​ជាមួយនឹង​បុរស​ម្នាក់ ដែល​ព្យាយាម​ចាប់ជំរិត​កូនស្រី​អាយុ ១៣ របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ ខណៈដែល​ពួកគេ​កំពុង​ដើរ​ទិញ​ទំនិញ​នៅ​ហាង Dollar General ក្នុង​ទីក្រុង Hernado រដ្ឋ Florida ហើយ​វីដេអូ​សុវត្ថិភាព​នៃ​ការ​វាយ​វាយតប់​នេះ​កំពុង​ល្បី​ពេញ​អន​ឡាញ​នៅ​អាមេរិក​។​

​    ​តាម​សម្ដី​សាក្សី​ម្នាក់​ឈ្មោះ Callahan បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះថា ម្ដាយ​និង​កូនស្រី​មិនបាន​រងរបួស​អ្វី​ទេ​។​

​    ​យោងតាម​ការិយាល័យ​តម្រួត Citrus Country Courthouse បានឱ្យដឹងថា​ជនល្មើស​ឈ្មោះ Bonello ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ចាប់ជំរិត និង​ត្រូវ​ឡើង​តុលា​រការ​នៅ​ថ្ងៃទី ២៧ ខែឧសភា​៕

 

adverise with khmeread
ប្រភព៖ reuters

មតិយោបល់