adverise with khmeread 1

Maradona៖ Messi គ្មាន​បុគ្គលិកលក្ខណៈ​និង​ច​រិ​ក​លក្ខណៈ​ជា​អ្នកដឹកនាំ​ទេ​

​    ​លោក Diego Maradona បាន​អះអាងថា កីឡាករ Lionel Messi ខ្វះ​ច​រិ​ក​លក្ខណៈ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ម្នា​ក់នៅ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន មុននឹង​ការប្រកួត​ទី​ពីរ​របស់​ពួកគេ​នៅ Copa America ចាប់ផ្តើម​។​

​    ​អតីត​កំពូល​ខ្សែប្រយុទ្ធ​រូបនេះ​បានធ្វើការ​អធិប្បាយ​បែបនេះ​ខណៈ​គាត់​បាន​ពិភាក្សា​អំពី​កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ​អំឡុង​ព្រឹត្តិការណ៍​សាធារណៈ​ជាមួយ​វីរៈបុរស​ប្រេ​ស៊ី​ល លោក Pele នៅក្នុង​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​លោក Pele វ័យ ៧៥ ឆ្នាំ​បាន​សួរ​លោក Maradona វ័យ ៥៥ ឆ្នាំ ថា​តើ​គាត់​ដឹង​រឿង​ផ្ទាល់ខ្លួន Messi អ្វីខ្លះ​។​

​    ​វីរៈបុរស​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ប្រាប់ថា "​គាត់​ជាម​នុស្ស​ដ៏​ល្អ​ម្នាក់ ប៉ុន្តែ​គាត់​គ្មាន​បុគ្គលិកលក្ខណៈ​។ គាត់​ខ្វះ​ច​រិ​ក​លក្ខណៈ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ម្នាក់​"​។​

​    ​Pele បាន​ឆ្លើយតប​វិញ​ថា "​អា៎​! មែនហើយ​! គាត់​មិន​ដូច​ពួកយើង​កាលពីមុន​នោះទេ​។ កាលពី​ទសវត្សរ៍​ទី ៧០ យើង (​ប្រទេស​ប្រេ​ស៊ី​ល​) មាន​កីឡាករ​ល្អៗ​ជាច្រើន​ដូចជា Rivellino, Gerson និង Tostao​។ មិន​ដូច​អា​ហ្ស​ង់​ទីន​ឥឡូវ​នោះទេ ដែល​ពឹងផ្អែក​តែ​លើ Messi​។ គាត់ (Maradona) កំពុង​និយាយថា Messi គឺជា​កីឡាករ​ល្អ​ហើយ​គ្មាន​អ្វីដែល​ត្រូវ​ឆ្ងល់ ប៉ុន្តែ​គាត់​គ្មាន​បុគ្គលិកលក្ខណៈ​សម្រាប់​ដឹកនាំ​គេ​ទេ​"៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់