adverise with khmeread 1

ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់ ជួញដូរ​សារធាតុ​ញៀន​នៅ​កំពង់ចាម​

       ​កំពង់ចាម ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​កម្លាំង​កា រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​បង្ក្រាប​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ១១​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​លក់​កាហ្វេ​ស្ថិតនៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ពាក់ព័ន្ធ​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​
    
​    ​ប៉ូលិស​និយាយថា ជនសង្ស័យ ៣​នាក់​គឺ​១.​ឈ្មោះ សម្បត្តិ លាង ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជាតិខ្មែរ​មុខរបរ (​កសិករ​) រស់នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ,២.​ឈ្មោះ នួន ឡយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ជាតិខ្មែរ មុខរបរ​(​ពិការ​)​រស់នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម នង​៣.​ឈ្មោះ រស់ សា​វី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ មុខរបរ​លក់​កាហ្វេ រស់នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។​
      
​     វត្ថុតាង​ចាប់យក​រួមមាន​:​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​០១​កញ្ចប់​តូច ទូរស័ព្ទដៃ​ម៉ាក​អ៊ិន​ចុច​ពិល​០១​គ្រឿង​។​
    
​    ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៣​នាក់​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្រី​សន្ធរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​ម​និតិ​វិធី ទៅតាម​ប្បញ្ញត្តិ​ច្បាប់​មាត្រា ៤០ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ៕​

adverise with khmeread

មតិយោបល់