adverise with khmeread 100244317 epa05353871 grenade 3 trending large trans  pjliwavx4cowfcaekesb3kvxit lggwcwqwla rxju8

ញាក់សាច់​! វះកាត់​យក​គ្រាប់​បែកចេញ​ពីមុខ​ទាហាន​ម្នាក់​ដោយ​ជោគជ័យ​

​    ​រូបភាព X-ray មួយ​បង្ហាញ​ពី​គ្រាប់បែក​មួយ​ជាប់​ក្នុង​ផ្ទៃមុខ​ទាហាន​កូ​ឡុំ​ប៊ី​ម្នាក់ បន្ទាប់ពី​យោធា​ម្នាក់នេះ​ជួប​ឧ​ប​ទ្ទវេ​ហេតុ​មួយ​។​

​    ​យោងតាម​វេ​ប​សាយ Telegraph បានឱ្យដឹងថា គ្រាប់បែក​ត្រូវបាន​ដកចេញ​ដោយ​ជោគជ័យ​ពី​កងទ័ព​ម្នាក់​ឈ្មោះ Luis Eduardo Perez Arango ក្នុង​កន្លែង​ចត​រថយន្ត​ខាងក្រៅ​មន្ទីរ Central Military Hospital ក្នុង​ទីក្រុង Bogota​។​

​    ​គ្រាប់បែក​នេះ​ត្រូវបាន​ទាញ​ចេញ​ដោយ​គ្រូពេទ្យ​ដ៏​ក្លាហាន​ម្នាក់ ដែល​ភ័យខ្លាច​វា​អាច​ផ្ទុះ​អំឡុងពេល​វះកាត់ ហើយ​អាច​នឹង​របួស​អ្នក​ផ្សេងទៀត​។​

​    ​គ្រូពេទ្យ​វះកាត់​លោក William Sanchez បាន​និយាយថា "​វា​គឺជា​ការសម្រេចចិត្ត​ដ៏​សំខាន់​មួយ ដែល​គួរឱ្យ​ពិបាកចិត្ត​និង​គ្មាន​ភាពច្បាស់លាស់ ដូច្នេះ​ប្រសិនបើ​វា​បម្រុង​នឹង​ផ្ទុះ អ៊ីចឹង​ត្រូវ​ទៅ​វះកាត់​នៅ​កន្លែង​ផ្សេង​ដើម្បី​បន្ថយ​ផលប៉ះពាល់​ដល់​អ្នកដទៃ​"​។​

​    ​ទ័ព​ដែល​រងរបួស​ឥឡូវ​ត្រូវគេ​រាយការណ៍​ថា​ផុតពី​គ្រោះថ្នាក់ ហើយ​បញ្ចូនទៅ​មន្ទី​ពេទ្យ​ដើម្បី​ព្យាបាល​បន្ត​ហើយ​៕

 

adverise with khmeread
ប្រភព៖ telegraph

មតិយោបល់