adverise with khmeread 1

ឆក់​កាបូប​នៅ​សួនច្បារ​ជាប់​ខ្នោះ​ប៉ូលិស​

         ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ចតុមុខ​ឃាត់ខ្លួន​នៅ​ថៃ្ង​ទី ០៩ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៨ និង​១០​នាទី បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​នៅ​ចំណុច​លើ​សួនច្បារ​មុខ​ហុងកុង​សិន​ធឺ ភូមិ​ទី​២ ផ្លូវ​សុធារស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​
    
​    ​ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ចតុ​មុខ  បាន​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់ ឈ្មោះ​គៀច​សុជា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ សញ្ញា​តិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ លេខ​៣AE1 ផ្លូវ​១៩០ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​
     
​    ​សំភា​រះ​បាត់បង់​៖១-​កាបូបស្ពាយ​ពណ៍​ខ្មៅ​ចំនួន​មួយ​, ២-​ទូរស័ព្ទ​ម៉ាក​SAMSUNG ហ្គា​ឡាក់​ស៊ី​ណូ​ត​៣ ពណ៍​ខ្មៅ​ចំនួន​មួយគ្រឿង​, ៣-​ប័ណ្ណសំគាល់ខ្លួន​និ​សិ​ត្ស​ចំនួន​ពីរ​, ៤-​លុយ​មួយចំនួន​និង​៥-​កូនសោរ​ម៉ូតូ​ចំនួន​មួយ​។​
      
​    ​ចំណែក​ជនរងគ្រោះ​ឈ្មោះ យា ប៊ែ​ន យ៉ា​មីន ភេទ​ប្រុស  អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​សញ្ជាតិ​ខ្មែរ មុខរបរ​និស្សិត ស្នាក់​នៅផ្ទះ​លេខ​២៣G ផ្លូវ​៩០៧ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​
    
​    ​វ​ត្តុ​តាង​ចាប់យក​:​ទូរស័ព្ទ​ម៉ាក Iphone6 plus ពណ៍​ទឹកប្រាក់​ចំនួន​មួយគ្រឿង​ទៀត​ជា​របស់​ជនរងគ្រោះ​បាន​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​ហើយ​។​
                                                         
​    ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និ​តី​វិធី​៕​

adverise with khmeread

មតិយោបល់