adverise with khmeread 0

​អតីត​ខ្សែការពារ​ហង្ស​ក្រហម Daniel Agger ប្រកាស​ចូលនិវត្តន៍​ក្នុង​វ័យ ៣១​ឆ្នាំ​

    ​អតីត​ខ្សែការពារ​ហង្ស​ក្រហម Liverpool កីឡាករ Daniel Agger បានប្រកាសថា​គាត់​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​វិស័យ​បាល់ទាត់​ហើយ​ក្នុង​វ័យ ៣១​ឆ្នាំ​។​

​    ​ខ្សែការពារ​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​បាន​ចំណាយពេល ៨​ឆ្នាំកន្លះ​ស្នាក់នៅ​ក្នុង​ទឹកដី Anfield ក្នុង​ចន្លោះ​ឆ្នាំ ២០០៦ និង ២០១៤ បន្ទាប់ពី​បាន​ចាក​ចេញពី​ក្លឹប​កំណើត Brondby ដើម្បី​មក​ចូលរួម​ជាមួយនឹង​ក្រុម​របស់លោក Rafael Benitez ។​

​    ​គាត់​បានបង្ហាញ​ខ្លួន​ចំនួន ២៣២ ប្រកួត​សម្រាប់​ក្លឹប និង​ទទួលបាន​មេដាយ​ពានរង្វាន់​លី​ក​ក្នុងស្រុក League Cup ក្នុង​ឆ្នាំ ២០១២ ។​

​    ​Agger បាន​ត្រឡប់​ទៅកាន់​ក្លឹប​កំណើត​ខ្លួន Brondby របស់ខ្លួន​វិញ​ក្នុង​ឆ្នាំ ២០១៤ ។ ប៉ុន្តែ បន្ទាប់ពី​ការវិលត្រឡប់​ទៅកាន់​លី​ក​កំពូល​ដា​ណឺ​ម៉ាក Danish Superliga វិញ​បាន​ប៉ុន្មាន​រដូវ​កាល ឥឡូវ​គាត់​បានសម្រេច​ចិត្ត​ចូលនិវត្តន៍​ពី​បាល់ទាត់​ហើយ​។​

​    ​គាត់​បានទទួល​ស្គាល់​ការសម្រេចចិត្ត​របស់គាត់​នៅក្នុង​បណ្តាញ​សង្គម Twitter ដែល​បាន​បញ្ជាក់ថា "​អរគុណ​សម្រាប់​ការគាំទ្រ​។ នេះ​ជា​បទពិសោធន៍​ដ៏​ពិ​សេសមួយ​។ វា​ពិតជា​គួរឱ្យ​សោកស្តាយ ប៉ុន្តែ​វា​គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ដើម្បី​បញ្ចប់​។ ខ្ញុំ​មាន​មោទនៈភាព​សម្រាប់​អាជីព​របស់ខ្ញុំ​"​។​

​    ​Agger បានបង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​ចំនួន ៧១​លើក​ក្នុងអំឡុង​រយៈពេល ១១ ឆ្នាំ​ក្នុងនាម​ជា​ជម្រើសជាតិ​ឈុត​ធំ​៕

ប្រភព៖ Liverpoolfc

adverise with khmeread

មតិយោបល់