adverise with khmeread 5

ចាប់បាន​យ៉ាម៉ា​មួយកញ្ចប់​ធំ​ពី​បុរស​ម្នា​ក់នៅ​ស្ទឹងមានជ័យ​

    ​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌមានជ័យ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០ មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ០១ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​មុខ​ហាង​សាំង​សូគីម៉ិច ផ្លូវ​មុនី​រ៉េត ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​យ៉ាម៉ា​យ៉ាង​ធំ ។​
    
​     ប៉ូលិស​និយាយថា  កម្លាំង​ល្បាត​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ និង​កម្លាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ  បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​
    
​    ​ប៉ូលិស​បន្តថា  ជនសង្ស័យ ឈ្មោះ ស៊ុន ប្រុស ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ថ្មគោល​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ខណៈពេលដែល​កម្លាំង​ល្បាត​យើង​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​តាម​មានការ​សង្ស័យ​ក៏​ឃាត់​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន​ចំនួន ០១​កញ្ចប់​ថង់​ធំ​(​សង្ស័យ​ជា​គ្រឿងញៀន​)​ក៏​ឃាត់ខ្លួន​តែម្តង ។​


     
​    ​ក្នុងនោះ​យើង​បាន​ដកហូត​វត្ថុតាង​មាន ៖​ក្រាម​ព​ណ៍ស​ថ្លា​ចំនួន​០១ កញ្ចប់​ថង់​ធំ និង ម៉ូតូ​០១​គ្រឿង​ម៉ាក​អ៊ិ​ច​អ៊ែរ ពណ៍​ខ្មៅ រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​តាម​នីតិវិធី  ៕​

adverise with khmeread

មតិយោបល់