adverise with khmeread 1

ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​នៅ​ស្អាង​

​    ​កណ្តាល​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​និង​ម៉ូតូ កើតហេតុ​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​យប់​លើផ្លូវ​លេខ​២១A ភូមិ​ព្រែ​កតា​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល​បណ្តាលឱ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក  ។​
    
​     ប៉ូលិស​និយាយថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ មាន​ម៉ូតូ​ម៉ា​ហុងដា​សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ​1H-7096​បើកបរ​ដោយ​ឈ្មោះ សុទ្ធ នោ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​(​ស្លាប់​) ស្នាក់នៅ​ភូមិ​កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល និង​មាន​ទីលំនៅ​កំណើត​ភូមិ​រាម​អណ្ដើក ឃុំ​រាម​អណ្ដើក ស្រុក​គី​រី​វង្ស ខេត្តតាកែវ បាន​បើក​ម៉ូតូ​ពី​ជើង​មក​ត្បូង ។​
    
​     លុះ​ពេលមកដល់​ចំណុចកើតហេតុ​ម៉ូតូ​ខាងលើ​ក៏បាន​ជែង​វ៉ា​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​បើកបរ​ស្រប​ទិស​គ្នា បណ្ដាលឱ្យ​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ា​កនិច ព​ណ៍ស​-​ខ្មៅ គ្មាន​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ រិ​ន រាជ្យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ​(​បាក់់ជើង​) មាន​ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ។​
    
​    ​ក្នុងករណី​បណ្តាលឱ្យ​រងរបួស​ធ្ងន់​០១​នាក់ និង​ស្លាប់​០១​នាក់​នៅ​កន្លែងកើតហេតុ ។ ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​រង​ការខូចខាត​ធ្ងន់ បច្ចុប្បន្ន​បាន​យកមក​រក្សាទុក​នៅ​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក​ស្អាង ។ រីឯ​សព​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នករងរបួស​បាន​យកទៅ​ព្យាបាល​នៅ​ភ្នំពេញ ៕

adverise with khmeread

មតិយោបល់