adverise with khmeread Art fb jsbdd 48ss 29n

អា នរក​ម្នាក់​ចាប់រំលោភ​កុមារី​អាយុ​៥​ឆ្នាំ​បានសម្រេច​ហើយ​រត់​បាត់​

        ​ភ្នំពេញ ៖ មាន​ករណី អា​មនុស្ស​ពាល​ម្នាក​ចាប់រំលោភ​សេពសន្ថវៈ​លើ​កុមារី​អាយុ​៥​ឆ្នាំ​បានសម្រេច​ហើយ​រត់​បាត់​កើតឡើង​កាលពី​ថ្ងៃទី​០៩ មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​យប់​នៅ​ចំណុច​ក្នុង​បន្ទប់​ឡៅតឿ​ខាងក្រោយ​ផ្ទះ​គ្មាន​លេខ​(​កំពុង​សាងសង់​) ផ្លូវ​បេតុង ភូមិ ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ  ។​
   
​     ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា មាន​ករណី រំលោភ​សេពសន្ថវៈ​លើ​កុមារី​អាយុ​៥​ឆ្នាំ​កើតឡើង​បង្កឡើង​ជនសង្ស័យ​១​នាក់​ភេទ ប្រុស មិន​ស្គាល់​អត្តសញ្ញាណ​បាន​គេចខ្លួនបាត់  ។​

​    ​ចំណែក​កជ​រងគ្រោះ​ភេទ ស្រី អាយុ ៥ ឆ្នាំ ស្នាក់នៅ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​ជាមួយ​ម​តា​យ​ផ្លូវ​បេតុង  ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។ វត្ថុតាង​បន្សល់​នៅ​កន្លែងកើតហេតុ​ខោ​ជើង​ខ្លី​រូប​តុក្កតា ចម្រុះ​ពណ៍​ចំនួន ០១ និង ស្បែកជើង​ជំ​ពាម​ជ័រ ពណ៍​បៃ​តេង​ចំនួន ០១ ។​
     
​    ​ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​កុមារី​រងគ្រោះ​បាន​ដើរ​ម្នាក់ឯង​ចេញពី​កន្លែង ស្នាក់​នៅក្នុង​រោង​កម្មករសំណង់​ផ្ទះល្វែង ភូមិ ព្រែក​តា​ឡុង ចាក់អង្រែ​ក្រោម ទៅ​មើល​ទូរទស្សន៍​នៅ​រោងស្នាក់នៅ​ម្តាយមីង​ដែល​នៅក្បែរ​គ្នា​។ ហើយ​ម្តាយបង្កើត​ឈ្មោះ​បាន​ដើរមក​មើល​ទូរទស្សន៍​តាម​ក្រោយ​ដែរ​។​
    
​     ពេលមកដល់​មិនឃើញ​កុមារី​រងគ្រោះ ក៏បាន​ប្រាប់​ប្តី​ឈ្មោះ ស​.​ស​ហើយ​នាំគ្នា​ស្រែ​ករក​ក្នុង​ការដ្ឋាន​សំណង់ ។ ពេលមកដល់​ផ្ទះល្វែង​កំពុង​សាងសង់ (​ចំណុចកើតហេតុ​) ស្រាប់តែ​ឮ​សំ​ឡង​ក្មេងស្រី​ស្រែកយំ ក៏បាន​នាំគ្នា​ចូលទៅ​មើលឃើញ​កុមារី​រងគ្រោះ​ត្រូវបាន​ស្រាតខោ ហើយ​ប្រដាប់ភេទ​មាន​ហូរឈាម​ចេញមក និង អាកា​រៈ​វង្វេងស្មារតី  ។ ភ្លាមនោះ​ក្រុមគ្រួសារ​ក៏បាន​បញ្ជូន​កុមារី​រងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ។ ចំណែក​ជនសង្ស័យ​គេចខ្លួនបាត់ ៕​

 

adverise with khmeread

មតិយោបល់