adverise with khmeread 1

Sulli ត្រឡប់​មកកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ​តាមរយៈ​វេទិកា​បណ្តាញ​សង្គម​ចិន Weibo ក្រោយ​បាត់​មុខ​ឈឹង​ក្នុង Instagram

    ​បន្ទាប់ពី​ការបាត់​មុខ​លែងមាន​សកម្មភាព​នៅលើ​បណ្តាញ​សង្គម Instagram ផ្ទាល់ខ្លួន​របស់​នាង វា​ហាក់ដូចជា​បាន​ជំរុញ​ឱ្យ​អតីត​សមា​ជិ​ក្រុម f(x) រូបនេះ​បាន​ផ្លាស់​ទៅប្រើ​ប្រាស់​បណ្តាញ​សង្គម​ចិន Weibo វិញ​ជា​អចិន្ត្រៃយ៍​។​

​    ​កាលពី​ថ្ងៃទី ៧ មិថុនា​កន្លងទៅ Sulli បាន​ផុស​រូបថត​ប៉ុន្មាន​ប៉ុស្តិ៍​របស់​នាង​ចូលទៅ​កាន់​គណនី Weibo ផ្ទាល់​របស់​នាង ដែល​នៅក្នុង​រូបថត​មួយ​សន្លឹក​ក្នុងចំណោម​រូប​ទាំងនោះ​បានបង្ហាញ​ពី​ស្នាមញញឹម​ដំបូង​របស់​នាង​ម្តងទៀត​ដែល​បាន​បាត់​បងអស់​មួយរយៈ​ធំ​មកនេះ​។​

​    ​ដោយ​ស្ថិតនៅក្នុង​ឈុត​សម្លៀកបំពាក់​អាវ​ពណ៌​ស និង​ការតុបតែង​ខ្លួន​តិចតួច​បំផុត Sulli បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​បណ្តា​អ្នក Follow គណនី​របស់​នាង​ឱ្យ​ងាក​មក​លង់​ជាមួយនឹង​សម្រស់​ដ៏​មាន​មន្ត​ស្នេហ៍​របស់​នាង​ជាថ្មី​ម្តងទៀត​៕

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់